• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ កម្មាភិបាលត្រូវទៅជួបប្រជាជនដោយផ្ទាល់ផងនិងស្តាប់ប្រជាជននិយាយផង

នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅ ឃុំ Ba ស្រុក Dong Giang ខេត្ត Quang Nam ជាកន្លែងដែលមានប្រជាជនជនជាតិ Co Tu និង Kinh រស់នៅភាគច្រើន។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc សំណេះសំណាលជាមួយប្រជាជនឃុំ Ba (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ខភាគ អាជ្ញាធរមូលដ្ឋាន រណសិរ្សមាតុភូមិ និងប្រជាជនឃុំ Ba ស្រុក Dong Giang ត្រូវបន្តកសាងនិងលើកកំពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាពិសេសកម្មាភិបាលមូលដ្ឋានត្រូវនៅក្បែរជាមួយប្រជាជនស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងផ្ទៀងស្តាប់បំណងប្រាថ្នាររបស់ប្រជាជនបម្រើប្រជាជន។

“កម្មាភិបាលមជ្ឈឹម កម្មាភិបាលខេត្ត កម្មាភិបាលស្រុក និងកម្មាភិបាលឃុំ ត្រូវចុះទៅជាមួយប្រជាជន ដើម្បីស្តាប់ប្រជាជននិយាយផងនិងស្តាប់សំណើររបស់ប្រជាជនផង ដើម្បីដាក់ចេញ គោលនយោបាយសមស្របបម្រើដល់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យនិងការនៅឆ្ងាយពីប្រជាជនពីមជ្ឈឹមទៅមូលដ្ឋានគឺមានសារៈសំខាន់ខ្លាំងណាស់។ ទិវាបុណ្យមហាសាមគ្គីមានសារសំខាន់ណាស់ ដោយយើងស្តាប់គំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន ដើម្បីដោះស្រាយ គោលនយោបាយ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ប្រជាជនជាអ្នកសម្រេចគ្រប់បែបយ៉ាង ប្រជាជនដែលគាំទ្រយើងឈ្នះ ប្រជាជនដែលមិនគាំទ្រយើងបរាជ័យហើយ។ លោកប្រធាន ហូជីមិញធ្លាប់បានផ្តែផ្តាំយ៉ាងដូច្នេះ”។

ក្នុងឱកាសនេះ តាងនាមម្ចាស់ជំនួយ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់ជូនស្រុក Dong Giang និង Tay Giang ផ្ទះចំនួន ១០០ ខ្នង ដែលមួយខ្នងមានតម្លៃ ៥០ លានដុង ដល់គ្រួសារជួបការលំបាក។ លោកប្រធានរដ្ឋក៏បានផ្តល់អំណោយចំនួន ៣០ កញ្ចប់ ជូនដល់កុមារស្ថិតក្នុងស្ថានភាពលំបាកនិងបានផ្តល់អំណោយមួយចំនួនដល់គ្រួសារក្រីក្រ និងគ្រួសារគំរូផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top