• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋផ្តល់ការលើកលែងទោសដល់អ្នកទោសចំនួន ៣.០២៦ នាក់ដែលកំពុងជាប់ពន្ធនាគារ

ការសម្រេចចិត្តនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ពិនិត្យផ្ទះបាយសម្រាប់អ្នកទោស អំឡុងពេលលោកអញ្ជើញចុះពិនិត្យការអនុវត្តសេចក្តីសម្រេចស្តីពីការលើកលែងទោសឆ្នាំ ២០២១ នៅពន្ធនាគារ Ngoc Ly (ខេត្ត Bac Giang) នៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២១ (រូបថត៖ ក្រសួងនគរបាល)


ក្នុងឱកាសទិវាបុណ្យជាតិទី ២ កញ្ញា លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅថ្ងៃទី ៣០ ខែសីហាបានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការលើកលែងទោសឆ្នាំ ២០២១ ដោយលើកលែងទោសសម្រាប់អ្នកទោស ៣.០២៦ នាក់ ដែលកំពុងជាប់ពន្ធនាគារ; អ្នកទោស ៣ នាក់ត្រូវបានព្យួរជាបណ្តោះអាសន្នការអនុវត្តទោសដាក់ពន្ធនាគារ និងអ្នកទោស ៦ នាក់ ត្រូវបានពន្យារពេលអនុវត្តន៍ទោសជាប់ពន្ធនាគារ ដែលអ្នកទាំងនេះមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានការលើកលែងទោសនៅឆ្នាំ ២០២១នេះ។

ការសម្រេចចិត្តនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តី ប្រធាននិងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការលើកលែងទោស ប្រធានតុលារការប្រជាជនកំពូល ប្រធានអយ្យកាប្រជាជនកំពូលនិងប្រធានខុទ្ទកាល័យប្រធានរដ្ឋ ទទួលខុសត្រូវចំពោះការអនុវត្តសេចក្តីសម្រេចនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top