• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញបទបញ្ជាបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី Hoa Binh បើកទូលាយ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញបទបញ្ជាបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី Hoa Binh បើកទូលាយ (រូបថត៖  VGP / Quang Hieu)
 

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចេញបទបញ្ជាឱ្យបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិស នីHoa Binh បើកទូលាយ។

គម្រោងនេះត្រូវបានវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ដោយមានទឹកប្រាក់វិនិយោគសរុបជាង ៩.២០០ ពាន់លានដុង។ តាមគម្រោង ក្រោយពេលបញ្ចប់ការសងសង់នោះ ផលិតភាពសរុបរបស់រោងចក្រវារីអគ្គិសនីចំនួន ៣ គឺ Hoa Binh  Son La និង Lai Chau នឹងកើនឡើងដល់ជាង ៦០០០ មេហ្គាវ៉ាត់ ដោយរួមចំណែកវិជ្ជមានក្នុងការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា នេះគឺជាគម្រោងធំ ហើយភារកិច្ចសម្រាប់សម្ព័ន្ធក្រុមហ៊ុន EVN និងអង្គភាពផ្សេងៗទៀតគឺធំធេងណាស់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបញ្ចប់ការសាងសង់មុនពាក់កណ្តាលឆ្នាំនេះ  ហើយដាក់ឱ្យដំណើរការគម្រោងយ៉ាងឆាប់ៗ។  ជាពិសេស  លោកនាយករដ្ឋមន្រ្តីបានស្នើដល់អង្គភាពសាងសង់ត្រូវធានា សុវត្ថិភាពដាច់ខាត យ៉ាងយូរអង្វែង។ ទន្ទឹមនឹងនេះ ធានាល្បឿន និងគុណភាពនៃសំណង់ ក៏ដូចជាកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top