• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ធ្វើទស្សនកិច្ច ការងារនៅអូស្ត្រាលី


 លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ធ្វើទស្សនកិច្ច ការងារនៅអូស្ត្រាលី
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអូស្រ្តាលីនោះ នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៩ លេខា​គណ​កម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញលោក Nguyen Thien Nhan បានអញ្ជើញជួប សម្តែងការគួរសមជាមួយលោកស្រី Margaret Beazley ​អភិបាលរដ្ឋ New South Wales និងលោកស្រី Gladys Berejiklian ទេសាភិបាលរដ្ឋ New South Wales។

នៅ​ក្នុង​ជំនួបទាំងនេះ លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងហូជីមិញចាត់ទុកអូស្រ្តាលី និងរដ្ឋ New South Wales គឺជាដៃគូសំខាន់និងជឿទុកចិត្ត។ លោក Nguyen Thien Nhan មានគោលបំណងថា ថ្នាក់​ដឹក​នាំ​រដ្ឋ New South Wales ជំរុញការអនុវត្តបណ្ដាគម្រោងសហប្រតិបត្តិការ ដែលភាគីទាំងពីរមានតម្រូវការ និងប្រៀប​ខ្លាំងដូចលើវិស័យ ភោជនីយដ្ឋាន - សណ្ឋាគារ ទេសចរណ៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មកែ​ច្នៃចំណីអាហារ។
 
ជាការឆ្លើយតប​ លោកស្រី Gladys Berejiklian ទេសាភិបាលរដ្ឋ New South Wales បានស្នើឲ្យ​ភាគី​ទាំង​ពីរ​ពង្រីក​កិច្ច​សហប្រតិបត្តិការលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងបានឲ្យដឹងថារដ្ឋត្រៀមខ្លួនជាស្រេចស្វាគមន៍
កសិផល​បច្ចេកវិទ្យាខ្ពស់នានា ជាពិសេសគឺផ្លែឈើមកពីទីក្រុងហូជីមិញផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top