• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីនិងអាមេរិកពិភាគ្សាអំពីលទ្ធភាពបន្ធូរស្រាលភាពតានតឹងនៅស៊ីរី

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry នាថ្ងៃទី១ ខែតុលា ឆ្នាំ​២០១៦​ បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី ក្នុងនោះពិភាគ្សាអំពីលទ្ធភាពបន្ធូរស្រាលភាពតាន​តឹង​នៅទីក្រុង Aleppo។រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov បានសង្កត់ធ្ងន់ទៅលើការមិនយល់ព្រមជាមួយឧបាយកលរបស់ក្រុមប្រឆាំងដែលត្រូវបានគាំទ្រដោយលោកខាងលិចសំដៅរារាំងជំនួបចរចាររវាងភាគីទាក់​ទិន​នានាអំពីដំណោះស្រាយនយោបាយសំរាប់វិបត្តិនៅប្រទេសនេះ។ 


ទាហានរដ្ឋាភិបាលស៊ីរីបំពេញភារកិច្ចយាមល្បាតនៅតំបន់ Suleiman al-Halabi
ជាយទីក្រុង Aleppo នាថ្ងៃទី៣០ កញ្ញា (រូបថត៖AFP/TTXVN)

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រ (GCC) រួមមានប្រទេសសមាជិក​ចំនួន៦ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ បានស្នើរឲ្យអ.ស.បធ្វើអន្តរាគមន៍សំដៅទប់ស្កាត់ការវាយប្រហារនៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី ដែលបណ្ដាលឲ្យជនស៊ីវិលរាប់រយនាក់ស្លាប់។នាថ្ងៃដដែល ទីក្រុង Aleppo នេះត្រូវរងបន្ថែមការវាយប្រហារតាមជើងអាកាសដ៏សាហាវ។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីឲ្យដឹងថា យន្តហោះចម្បាំងរបស់កងទ័ពស៊ីរីបានទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យធំបំផុតនៅតំបន់ Sakhour ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម។បារាំងបានរិះគន់ករណីទម្លាក់គ្រាប់បែកពោលខាងលើជាឧក្រិដ្ឋកម្មសង្គ្រាម​។ ក្នុងពេលនោះ រុស្ស៊ីព្រមានអាមេរិកថា ការវាយប្រហារណាក៏ដោយដែលតម្រង់ទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី នឹងនាំទៅដល់ផលវិបាកមិនត្រឹមតែចំពោះស៊ីរីប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់មជ្ឈឹមបូព៌ាទាំង
មូល​ទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top