• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងបញ្ហាលើឧបទ្វីបកូរ៉េ


 រុស្ស៊ីនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងបញ្ហាលើឧបទ្វីបកូរ៉េ

 នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរុស្ស៊ី ​លោក Dmitry Medvedev និងប្រធានា​ធិបតីកូរ៉េ​ខាង​ត្បូង​ លោក  Moon Jae-in បានឯកភាពបង្កើនកា​រខំ ប្រឹងប្រែង​រួមសំដៅ​លុបបំបាត់​នុយក្លេអ៊ែរ​លើឧបទ្វីប​អឺរ៉ុប​ ព្រមទាំង ជំរុញកិច្ច សហប្រ​តិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ មុននេះ ថ្លែ​ងសន្ទរកថានៅឌុយម៉ាជាតិរុ​ស្ស៊ី ប្រធានាធិបតីកូ​រ៉េខា​ងត្បូង លោក Moon Jae-in បានសង្កត់ធ្ងន់ទៅលើសារ សំ​ខាន់នៃកិច្ច​សហប្រតិបត្តិការ​រវាងកូរ៉េខា​ងត្បូងនិ​ងរុស្ស៊ី ហើយចាត់ទុកនេះគឺជា គ្រឹះ​ស្ថាននៃសុខ​សន្តិភាព​លើឧបទ្វីប​កូរ៉េនិង​វិបុលភាព​នៃតំបន់​អាស៊ីឦសាន​។ តាម លោក Moon ​Jae-in ថា៖ ពេលដែល សន្តិភាពត្រូវ​បានបង្កើតលើឧបទ្វីប​កូរ៉េ កិច្ចសហប្រតិបត្តិ​ការអន្តរកូរ៉េនឹងអភិវឌ្ឍន៍និងបើកទូលា​យជាមួយរុស្ស៊ី។ លោក ក៏បា​នលើកឡើងថា ភាគីនានា​គប្បីឆ្ពោះ​ទៅកិច្ចព្រមព្រៀងមួយ ស្តីពីគំរោងការណ៍ ត្រីភាគីរ​វាងកូរ៉េខាងត្បូង-កូរ៉េខាងជើង​ និងរុស្ស៊ី​ ក្នុងដំណើរទស្សនកចិ្ចនៅ​រុស្ស៊ី ហើយរៀបចំផែនការធ្វើសកម្ម​ភាពជាក់ស្តែងនាអនាគ​ត។ ក្នុង​ព្រឹត្តិការណ៍​​ទាក់ ទិនមួយទៀត ​នាព្រឹកថ្ងៃទី ២២ មិថុនា កូរ៉េខាង​ជើងនិងកូរ៉េខាងត្បូងបា​ន​ដំណើរ កិច្ច​ប្រជុំនៃ​ស​មាគមកាកបាទក្រហមនៅ​មជ្ឈមណ្ឌលលំហែកាយភ្នំ ​Gumkang ភាគកូរ៉េ​ខាងជើង​សំដៅ​ពិភាក្សា​អំពី​គំរោង​ការណ៍​មនុស្សធម៌ក្នុងនោះមានការ ​រៀបចំការ​ប្រជុំជួប​គ្រួសារ​ដែល​បាន​ព្រាត់​ប្រាស​ក្នុង​សង្គ្រាម​កូរ៉េ​១៩៥០-១៩​៥៣៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top