• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមប្តេជ្ញារួមដំណើរនិងបម្រើសហគមន៍អាជីវកម្ម


 ទិដ្ឋភាពនៃពិធី

 នាយប់​ថ្ងៃទី២២ ខែវិច្ឆិកា  ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមសហ ការជា​មួយ​ក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅវៀតណាម (VBCSD) បានរៀបចំ​ពិធី​ប្រកាស​ពីអង្គភាព​អាជីវកម្ម ដែលមាននិរន្តរ​ភាពនៅវៀត​ណាម​ក្នុង​ឆ្នាំ ២០១៨ ។ 

អញ្ជើញ​ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍​ឆាប់រហ័ស​និង​និរន្តរភាព​គឺជាផ្លូវ​កាត់​ដើម្បី​បង្រួញ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​បណ្ដាប្រទេស​នៅលើពិភព​លោក ​ជាពិសេស ការអភិវឌ្ឍឆាប់​រហ័ស​និងនិរន្តរភាព​របស់​វៀត​ណាម​ក៏ដើម្បី​អនុវត្តន៍​របៀបវារៈ​ដល់​ឆ្នាំ ២០៣០ របស់អង្គការសហប្រជា​ជាតិ លើសសរស្តម្ភទាំង៣ គឺសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ ឧបនា​យករដ្ឋ​មន្ត្រី លោក Vuong Dinh Hue បានអះអាងថា: ​ រដ្ឋាភិបាលវៀតណាមសន្យា ​ជានិច្ចកាល​រួមដំណើរ​និង​បម្រើស​ហគមន៍​អាជីវកម្មដើម្បីបង្កើតប​រិយាកាសប្រកបដោយនិរន្តភាពសម្រា​ប់សហគមន៍​អាជីវកម្ម។​
 
លោក Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមមានពាក្យថា ចង់ទៅយ៉ាងឆាប់ៗ អាច​ទៅ​តែម្នាក់​ឯង ប៉ុន្តែចង់ទៅឆ្ងាយនិងទៅចំគោល​ដៅយើងត្រូវតែទៅជាមួយគ្នា។ ខ្ញុំសង្ឃឹ​មយ៉ាង​មុតមាំថា សហគមន៍​ធុរកិច្ចវៀត​ណាម​នឹងកាន់ដៃគ្នា​ដើម្បី​គោល​ដៅ អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ភាពរុងរឿ​ងរបស់​វៀត​ណាម​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top