ព័ត៌មាន
រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន១៣៧ ពាន់លានសំរាប់បណ្ដាខេត្តរងឥទ្ធពលដោយគ្រោះធម្មជាតិ
រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន ១៣៧ ពាន់លានសំរាប់បណ្ដាខេត្តរងឥទ្ធពលដោយគ្រោះធម្មជាតិ (Image: VOV)
នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានធ្វើជាអធិបតីសន្និសីទ ជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច បណ្ដាខេត្តក្រុងនៅតំបន់ដីសន្តទន្លេ Cuu Long សំដៅពិភាក្សាវិធានការជាបន្ទាន់ កាត់បន្ថយផលវិបាកដោយការរាំងស្ងួត និងជាតិប្រៃជ្រៀបចូល ហើយផ្តល់ជំនួយ ឧបត្ថម្ភសំរាប់ប្រជាជន នៅតំបន់រងឥទ្ធពលដោយគ្រោះធម្មជាតិនៅទីនេះ។ នាយករដ្ឋមន្ត្រីបានស្នើរឲ្យ បណ្ដាខេត្តក្នុងតំបន់អនុវត្តរាល់វិធានការធានាទឹកស្អាត សំរាប់ប្រជាជន ទប់ស្កាត់ផ្ទុះឡើងអាសន្នរោគ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹង ផ្តល់ចំនួនប្រាក់ ១៣៧ ពាន់លានដុងសំរាប់ខេត្តចំនួន ៩ ដែលកំពុងរងឥទ្ធិពល ដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិផងដែរ។ នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងធនធាននិងបរិស្ថានធ្វើបច្ចុប្បន្នកម្មស្ថានភាព បំរ៉ែបំរួលអាកាសធាតុ ព្យារកណ៍ ដើម្បីកសាងមូលដ្ឋានរៀបចំផែនការអភិវឌ្ឍន៍សំណង់ធារាសាស្រ្តឲ្យសមស្រប នឹងបំរ៉ែបំរួលអាកាសធាតុ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម