• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីពីអាជ្ញាធរ នគរនៅទីក្រុងហូជីមិញនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការចាត់តាំងធនធានមនុស្ស


រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីពីអាជ្ញាធរ នគរនៅទីក្រុងហូជីមិញនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការចាត់តាំងធនធានមនុស្ស (រូបថត៖ quochoi.vn)
 

បន្តកម្មវិធីនៃសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នៅសាលប្រជុំ រដ្ឋសភាវៀតណាមបានពិភាក្សាគ្នាលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអាជ្ញាធរនគរនៅទីក្រុងហូជីមិញ។

រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តដោយផ្តល់ស្ចាប័នតែងតាំងរដ្ឋមន្រ្តី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម ព្រមទាំងតែងតាំងប្រធានតុលាការប្រជាជនកំពូលផងដែរ ។ 

ជាលទ្ធផល លោក Huynh Thanh Dat កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោក Nguyen Thanh Long កាន់តំណែងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រីឯលោកស្រី Nguyen Thi Hong ទទួលតំណែងជាទេសាភិបាលនៃធនាគាររដ្ឋ។

នៅរសៀលថ្ងៃដដែលនេះ រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តស្តីពីគម្រោងថវិការដ្ឋនៅឆ្នាំ ២០២១ ព្រមទាំងពិភាក្សាគ្នាអំពីវិធានការណ៍ដើម្បីដោះស្រាយការលំបាកសម្រាប់អគ្គក្រុមហ៊ុនអាកាសចរណ៍​វៀតណាម ដោយសាររង ផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top