• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ជំនួបពិភាក្សា​រវាងគណៈប្រតិភូនៃប្រទេសទាំងពីរ

ទទួលសេចក្តីអញ្ជើញរបស់​នាយឧត្តមសេនីយ៍  Phung Quang Thanh  រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan បានមកបំពេញ​ទស្សន​កិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០១៦។ នា​ព្រឹក ថ្ងៃទី​២៧​ ខែ​មិនា បន្ទាប់ពីពធិធី​ទទួលបដិសណ្ឋារកិច្ចមក ភាគីទាំងពីរបានដំណើរការ ជំនួប​ពិភាក្សា​។ នៅទីនេះ រដ្ឋ​មន្ត្រីទាំងពីររូប​បានអះអាងថា ភាគីទាំងពីរនឹងបន្ត ដោះ​ស្រាយ​ជំលោះ​នៅសមុទ្រ​ឲ្យសម​ស្រប​តាម​សន្តិ​វិធី ដោយ​ឈ​រលើ​ច្បាប់ អន្តរ​ជាតិដែលក្នុងនោះមានសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួម ទាំង​អនុវត្ត​ត្រឹម​ត្រូវ​នូវគោល​ការណ៍ និងស្មារតីរបស់ “ ”សេចក្តីថ្លែងការណ៍ស្តីពី ការ​ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ​ខាងកើត (DOC) ឆ្ពោះទៅកសាង “ក្រមប្រតិ​បត្តិតំបន់នៅសមុទ្រ​ខាងកើត (COC)”។

​ភាគីទាំងពីរបានឯកភាពថា កងទ័ពនៃប្រទេសទាំងពីរត្រូវអត់ហ្មត់ មិន​គំរាមកំហែង​ប្រើអាវុធ មិនឲ្យ​ជំលោះ​កើត​មាន​ឡើង​។ ក្នុងឱកាសនេះដែរ រដ្ឋ​មន្ត្រីទាំងពីររូបបានធ្វើជាកាក្សិណសាក្សី ពិធីចុះ​ហត្ថលេខា​លើ​អនុស្សា​រណ​យោ​យល់​គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​ ចូលរួមរក្សាសន្តិភាពរបស់អ.ស.ប រវាងក្រសួង​ការពារ​ជាតិ​នៃ​ប្រ​ទេស​​ទាំង​ពីរ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top