• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ាឡេស៊ីប្រកាសរៀបចំកិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូ

ការសម្រេចចិត្តរៀបចំកិច្ចប្រជុំតានប្រព័ន្ធវីដេអូ ត្រូវបាននាំចេញ ខណៈដែលម៉ាឡេស៊ីកំពុងត្រូវប្រឈមនឹងរលកកូវីដ ១៩ លើកទី ៣ ដ៏ស្មុគស្មាញ។

ប្រភព៖ daidoanket.vn


ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី ២៦ ខែតុលាថា នឹងរៀបចំកិច្ចប្រជុំកំពូល APEC តាមប្រព័ន្ធវីដេអូនាថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខ។ ការសម្រេចចិត្តរៀបចំកិច្ចប្រជុំតានប្រព័ន្ធវីដេអូ ត្រូវបាននាំចេញ ខណៈដែលម៉ាឡេស៊ីកំពុងត្រូវប្រឈមនឹងរលកកូវីដ ១៩ លើកទី ៣ ដ៏ស្មុគស្មាញ។ សេចក្តីប្រកាសបានបញ្ជាក់ថា កិច្ចប្រជុំកំពូល APEC ដោយមានការចូលរួមពីមេដឹកនាំសេដ្ឋកិច្ចជាសមាជិកទាំង ២១ មានគោលបំណងជំរុញចក្ខុវិស័យតំបន់ក្រោយឆ្នាំ ២០២០ ដែលជាគោលនយោបាយសំខាន់ដើម្បីជំនួសគោលដៅ Bogor។ គោលដៅ Bogor ត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូល APEC នៅឥណ្ឌូណេស៊ីកាលពីឆ្នាំ ១៩៩៤ ដោយអំពាវនាវឱ្យខឿនសេដ្ឋកិច្ច APEC សម្រេចឲ្យបានតំបន់ពាណិជ្ជកម្ម និងវិនិយោគដោយបើកចំហ និងសេរីនាឆ្នាំ២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

បន្តសកម្មភាពនៅខេត្តឌៀន បៀន នារសៀលថ្ងៃទី ៣១ ខែមករា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត សំដៅជ្រួតជ្រាបអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រ និងទិសដៅសមស្រប ដើម្បីឱ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់គណៈកម្មាធិការបក្ស និងប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្តឌៀនបៀន។

Top