• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលនិធិវិនិយោគចំនួន៣៣សន្យាបោះទុនចូលមកវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម

ក្នុងចំណោមមូលនិធិពោលខាងលើមានឈ្មោះលេចធ្លោជាច្រើនដូចជា៖ VinaCapital Ventures 500 Startups CyberAgent Capital Genesia Ventures និង Monk’s Hill Ventures ជាដើម។
 

នៅវេទិកាមូលនិធិវិនិយោគលើការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតវៀតណាមឆ្នាំ២០២០ (VVS) ក្រោមមូលបទ “Going Digital - ធ្វើ ឌីជីថល” ដែលបានរៀបចំឡើងនាថ្ងៃទី២៥ វិច្ឆិកា នៅទីក្រុងហាណូយ មូល និធិវិនិយោគចំនួន៣៣បានសន្យាបោះទុនចំនួន៨១៥លានដុល្លាអាមេរិក ចូលក្នុងវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាម ក្នុងដំណាក់កាលឆ្នាំ២០២១- ២០២៥។

ក្នុងចំណោមមូលនិធិពោលខាងលើមានឈ្មោះលេចធ្លោជាច្រើនដូចជា៖ VinaCapital Ventures 500 Startups CyberAgent Capital Genesia Ventures និង Monk’s Hill Ventures ជាដើម។

លោក Vu Quoc Huy នាយករងមជ្ឈមណ្ឌលជាតិផ្លាស់ប្ដូរថ្មី-ច្នៃប្រឌិតវៀតណាមបានឲ្យដឹងថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មប្រកបដោយភាព ច្នៃប្រឌិតរបស់វៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយវៀតណាមមាន បរិយាកាសវិនិយោគ អាជីវកម្មដ៏អំណោយផលសម្រាប់ការចាប់ផ្ដើម អាជីវកម្មផ្នែកបច្ចេកវិទ្យាផងដែរ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជាកម្លាំង ចលករ ដើម្បីឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខក្នុងតំបន់ បន្ត អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top