• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិនអាចការពាររាល់ការទាមទារនៃការធ្វើនាវាចរណ៍ ដែលមិនសមស្របនឹងច្បាប់អន្តរជាតិ


(គិតពីខាងឆ្វេង) រដ្ឋមន្រ្តីការបរទេសឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូនៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០  ( ប្រភព៖ Reuters)
 

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកSubrahmanyam Jaishankar បានមានវត្តមាននៅក្នុងទីក្រុងតូក្យូ (ប្រទេសជប៉ុន) ដើម្បីចូលរួមកិច្ចប្រជុំចតុភាគីសម្រាប់ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុម QUAD ដែលផ្តួចផ្តើមឡើងដោយប្រទេសជប៉ុន។

នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ៦ ខែតុលា ខ្លឹមសារសំខាន់បំផុតដែលកិច្ចប្រជុំនេះបានឯកភាពគ្នាគឺជាការបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៤ ដោយឆ្ពោះទៅកសាងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ ដែលក្នុងនោះមានការទប់ស្កាត់អំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ព្រមទាំងជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងការធានាសន្តិសុខនៃការធ្វើនាវាចរណ៍និយាយរួមផងដែរ។ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានអះអាងថា៖

«យើងជឿជាក់ទៅលើតំបន់មួយ ដែលកំពុងដំណើរការដោយឈរលើមូលដ្ឋាន ច្បាប់ ដោយមិនអាស្រ័យទៅលើកម្លាំងនោះទេ។ យើងខ្ញុំក៏បានជឿជាក់លើសារៈសំខាន់នៃសិទ្ធិបុគ្គល ក៏ដូចជាចំពោះតំបន់ដែលមានជម្លោះ ត្រូវបានដោះស្រាយដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិផងដែរ។ យើងជឿជាក់លើតំបន់ដែលមានសុវត្ថិភាពនិងមានការសារស្តារឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងគាំទ្រចំពោះជម្រើសអធិបតេយ្យភាពនៃបណ្តាប្រទេសសមាជិកនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។ ដើម្បីចូលរួមចំណែកឲ្យបានល្អក្នុងចក្ខុវិស័យរបស់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក អូស្រ្តាលីបានសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាននិងជំរុញកិច្ចសហប្រតិបត្តិការជាមួយប៉ាស៊ីហ្វិក »។

ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះក្នុងបញ្ហានិងវិស័យជាច្រើន សណ្តាប់ធ្នាប់អន្តរជាតិកំពុងវិវត្តន៍យ៉ាងច្របូកច្របល់។ ហេតុដូច្នេះ ជប៉ុន អូស្រ្តាលី ឥណ្ឌានិងអាមេរិក មានតម្លៃសំខាន់រួម នឹងមានគោលដៅដូចគ្នាក្នុងការបង្កើនសណ្តាប់ធ្នាប់អន្តរជាតិដោយសេរីភាព និងផ្អែកទៅលើគោលការណ៍ជាមូលដ្ឋានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top