• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងធានាសម្រាប់ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម

អ្នកកាសែត Alberto Salazar បានអះអាងថាប្រជាជនវៀតណាមមានមោទនភាពចំពោះបក្សកុម្មុយនីស្តរបស់ខ្លួន ក៏ដូចជាបក្សកុម្មុយនិស្តវៀតណាមក៏អាចមានមោទនភាពចំពោះប្រជាជនរបស់ខ្លួនផងដែរ។

មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។ (រូបថត៖ baotintuc)


អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) ប្រចាំនៅវៀតណាម លោក Alberto Salazar បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងធានានូវ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម។ ក្នុងនាមជាជនបរទេសដែលកំពុងរស់និងធ្វើការនៅប្រទេសវៀតណាមអស់  រយៈពេលជាង ៣ ឆ្នាំហើយ លោក Alberto Salazar  បានចែករំលែកថាលោកបានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរ វិជ្ជមានជាច្រើន ជាពិសេសគឺមានគម្រោងថ្មីៗជាច្រើនបន្តបន្ទាប់ កំពុងលេចចេញនៅប្រទេសវៀតណាម។

អ្នកកាសែត Alberto Salazar បានអះអាងថាប្រជាជនវៀតណាមមានមោទនភាពចំពោះបក្សកុម្មុយនីស្តរបស់ខ្លួន ក៏ដូចជាបក្សកុម្មុយនិស្តវៀតណាមក៏អាចមានមោទនភាពចំពោះប្រជាជនរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ លោក Alberto Salazar ក៏បានវាយតម្លៃថា កិច្ចការរៀបចំសម្រាប់មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព។ ម្យ៉ាងវិញទៀតមហាសន្និបាតរបស់បក្សនាពេលខាងមុខនេះ នឹងដាក់ចេញនូវចក្ខុវិស័យនៃការធ្វើសមាហរណកម្មអន្តរជាតិ​របស់វៀតណាម ហើយវៀតណាមនឹងមានឋានៈកាន់តែខ្ពស់ឡើងៗ នៅលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top