• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍អនឡាញ ” វប្បធម៌កូរ៉េខាងត្បូងនិងអាស៊ាន ២០២០”

ការតាំងពិព័រណ៍គ្រោងនឹងប្រព្រឹត្តិទៅតាមអនឡាញ ក្នុងរយៈពេល ២ សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី ២ ខែវិច្ឆិកាខាងមុខ។
 

(ប្រភព៖ Shutterstock)


កាលពីថ្ងៃទី ២៧ ខែតុលា ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េខាងត្បូង (KOTRA) បានប្រកាសថានឹងសម្របសម្រួលជាមួយក្រសួងឧស្សាហកម្មពាណិជ្ជកម្មនិងធនធាន  ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងទីភ្នាក់ងារច្នៃប្រឌិតកូរ៉េខាងត្បូងរៀបចំពិព័រណ៍“ វប្បធម៌កូរ៉េខាងត្បូងនិងអាស៊ាន ២០២០” លើកទី ១១ ។ ការតាំងពិព័រណ៍គ្រោងនឹងប្រព្រឹត្តិទៅតាមអនឡាញ ក្នុងរយៈពេល ២ សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី ២ ខែវិច្ឆិកាខាងមុខ។ នេះជាព្រឹត្តិការណ៍វប្បធម៌លេចធ្លោមួយដែលបានរួមបញ្ចូលគ្នារវាងការផ្សព្វផ្សាយវប្បធម៌កូរ៉េខាងត្បូង (Hallyu) ដូចជា K-pop, K-drama ជាមួយនឹងសកម្មភាពជំរុញការនាំចេញទំនិញប្រើប្រាស់ និងសេវាកម្មទៅកាន់បណ្តាប្រទេសអាស៊ាន ដែលបានចាប់តាំងពីឆ្នាំ ២០១០ មកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top