នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតសមាគមប្រ ជាជាតិអាស៊ីអាគ្នេយ (អាស៊ាន) បានប្រព្រឹត្តទៅនៅសណ្ឋាគារ Conrad នៃទីក្រុងគែប្រទេសអេហ្សីប។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អេហ្ស៊ីប លោក Do Hoang Long បានលើកកំពស់នូវតួនាទីនិងរាល់ ការរួមវិភាគទានរបស់ស្ថាប័នតំណាងការទូតវៀតណាម ចំពោះការអភិវឌ្ឍន៍ របស់សហគមន៍នេះនៅប្រទេសាមីនិងក្នុងតំបន់៖
“នាពេលកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានមិត្ត អាស៊ានជឿទុកចិត្ត ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន។ ស្ថានទូតក៏ បានសកម្មក្នុងការទំនាក់ទំនងជាមួយក្រសួង ស្ថាប័ននានារបស់អេហ្ស៊ីប ជាពិសេស ជម្រុញការជួបប្រាស្រ័យវប្បធម៌រវាងវៀតណាម ជាមួយអេហ្ស៊ីប ក៏ដូចជារវាងអាស៊ានជាមួយអេហ្ស៊ីបផងដែរ។ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរួមសហការ ជាមួយប្រទេសអាស៊ាននានា រៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ជាច្រើន ក្នុងនោះ មានព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌វៀត ណាមនៅអេហ្ស៊ីប”។
នៅទីក្រុងវៀងច័ន្ទ (ឡាវ) ពិធីបើកភ្លើងរំលឹកខួបលើកទី៥០នៃទិវា បង្កើតអាស៊ាននិងរយៈពេល២០ឆ្នាំ ឡាវចូលជាសមាជិកអាស៊ានបាន បើកយ៉ាងឧឡារិកនៅទីធ្លា Patuxay។ រួមជាមួយគ្នានោះ គណៈ កម្មាធិការសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រចាំសាធារណរដ្ឋអាហ្វ្រិកខាងត្បូង សាធារណ រដ្ឋឆែក ហូឡង់ និងឯកអគ្គរដ្ឋទូតអាស៊ានមួយចំនួននៅប្រទេសអាហ្សង់ទីន និងក្រុមបេសកកម្មការទូត ជាច្រើនទូទាំងពិភពលោកក៏បានរៀបចំពិធីរំលឹកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម