• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាដល់សមូហភាពបុគ្គលវៀតណាម


 ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាដល់សមូហភាពបុគ្គលវៀតណាម

នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រសួងការពារប្រទេសវៀតណាមនិងក្រុម​ការងារររាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាជូនចំពោះសមូហភាព និងបុគ្គលមួយចំនួនរបស់វៀតណាម ដែលមានស្នាដៃក្នុងកិច្ចសហការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ «ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១៧»  ក្នុងនោះ មានខ្សែភាពយន្តប្រវត្តិសាស្ត្រវប្បធម៌និងព័ត៌មាន​របស់ព្រះរាជាណាចក្រកម្ពុជា។ ថ្លែងមតិនៅពិធីនេះ លោក កែវ បាភ្នំ ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកម្ពុជា​ សម្តេច តេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ក្រសួងការពារប្រទេស​វៀត​ណាម​បណ្ដាសមូហភាព និងបុគ្គលរបស់វៀតណាមក្នុងការផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រវប្បធម៌និងព័ត៌មានរបស់​កម្ពុជា ជាពិសេសគឺការជួយឧបត្ថម្ភរបស់បក្សរដ្ឋរដ្ឋាភិបាលកងទ័ពនិងប្រជាជនវៀតណាមក្នុងការជួយប្រជាជន​កម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ចំពោះប្រជាជនកម្ពុជានាបច្ចុប្បន្ន។ ក្នុងឱកាសនេះដែរ លោកបានប្រគល់គ្រឿងឥស្សរិយយសមិត្តភាព​ថ្នាក់ធិបឌិន្តជូនសមូហភាពចំនួន ៥ និងគ្រឿងឥស្សរិយយសមិត្តភាពថ្នាក់មហាសេណាជូនចំពោះបុគ្គល​វៀត​ណាមចំនួន ៧ រូប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top