• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យភូមិ Sen ឆ្នាំ ២០២០ ត្រូវបានប្រារព្ធឡើងតាមលក្ខណៈថ្នាក់ជាតិ

ពិធីបុណ្យភូមិ Sen ២០២០ - ជាព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបគម្រប់លើកទី ១៣០ ឆ្នាំនៃទិវាកណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២០) នឹងត្រូវបានរៀបចំឡើងតាមលក្ខណៈថ្នាក់ជាតិ ដោយមានសកម្មភាពជាក់ស្តែងជាច្រើននិងគួរអោយទាក់ទាញ។
 

ពិធីបុណ្យភូមិ Sen ឆ្នាំ ២០២០ ត្រូវបានប្រារព្ធឡើងតាមលក្ខណៈថ្នាក់ជាតិ ។
រូបថតៈ VGP



ពិធីបុណ្យភូមិ  Sen ឆ្នាំនេះ នឹងប្រ ព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ឧសភា) នៅទីក្រុង Vinh ស្រុក Nam Dan រួមទាំងស្រុកនិងទីប្រជុំជនមួយចំនួនទូទាំងខេត្ត Nghe An។ សូមជម្រាបថា ពិធីបុណ្យភូមិ Sen គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីបង្ហាញពីការដឹងគុណនិងការគោរពរបស់ប្រជាជនទូទាំងប្រទេស ចំពោះលោកប្រធានហូជីមិញ។ តាមរយៈព្រឹត្តិការណ៍នេះ ដើម្បីបន្តជំរុញការសិក្សានិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ ក៏ដូចជាផ្សព្វផ្សាយអំពីសម្រស់ខេត្ត Nghe An ទៅកាន់​ភ្ញៀវជាតិនិងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top