• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទ Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩

បន្ទាប់ពីរយៈពេល ៥ ថ្ងៃបានប្រារព្ធធ្វើឡើងដោយមានសកម្មភាពជាច្រើន Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩ ត្រូវបានបិទនាយប់ថ្ងៃទី ២៤ ធ្នូ។

កម្មវិធីសិល្បៈអបអរសាទរភាពជោគជ័យនៃ Festival ផ្កាដាឡាតឆ្នាំ២០១៩ (រូបថត៖ TTXVN)

ដោយប្រធានបទ “Da Lat និងផ្កា” Festival ផ្កា Da Lat លើកទី ៨ រួមមានសកម្មភាពសំខាន់ចំនួន ១២ និងកម្មវិធីផ្សេងៗចំនួន ៣០ បានប្រារព្ធនៅទីក្រុងដាឡាត់និងទីក្រុងបាវឡុក ខេត្តឡាំដុង ដែលបានទាក់ទាញប្រជាជនក្នុងស្រុកជាច្រើននិងភ្ញៀវទេសចរជាង ២៥ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ ម៉ឺននាក់។
លោក Ton Thien San ប្រធានគណកម្មាធិការប្រជាជនទីក្រុងដាឡាត់បានអះអាងថា បន្ទាប់ពីការរៀបចំចំនួន ៨ លើកមក Festival ផ្កា Da Lat បានក្លាយជាព្រឹត្តិការណ៍លេចធ្លោមួយ ដែលមានលក្ខណៈពិសេសនៃទីក្រុងដាឡាត់។ ទន្ទឹមនឹងនោះ វាជះឥទ្ធិពលជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍកសិកម្មនិងទេសចរណ៍ ជាពិសេសផលិតកម្មនិងអាជីវកម្មផ្កា កសិផលនិងសូត្រនៅតំបន់ Tay Nguyen ខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top