• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) និងមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី ការបរទេសចិនលោក Wang Yi (រូបថត៖ VOV)

 ក្នុងក្រប​ខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤​ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង​ Luang​ Prabang ប្រទេសឡាវ នាថ្ងៃទី១៦ ខែធ្នូ ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី ការបរ​ទេស​ចិន​លោក​ Wang Yi។
 ​
ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានស្នើ អោយភាគី​ទាំងពីរ​សហការ​គ្នាដើម្បី​អនុវត្តន៍​ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រម​ព្រៀងនិងការយោគ​យល់​ រួមកម្រិត​ខ្ពស់សំដៅ​រក្សានិន្នាការ​អភិវឌ្ឍ​ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។ តាមនោះ ជំរុញដំណើរទស្សន​​កិច្ចនិងជំនួប​ប្រាស្រ័យជា​ន់​ខ្ពស់ ត្រៀម​រៀប​​ចំ​​អោយបានល្អសម្រាប់កិច្ចប្រជុំលើកទី១២គ​ណៈកម្មាធិការទទួល បន្ទុកកិច្ចសហប្រតិបតិ្ត​ការ​ទ្វេភាគី​វៀត​​ណាម​​-ចិនក្នុងឆ្នាំ២០១៩។ ឧបនាយករដ្ឋ ​ម​ន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណា​​មលោក Pham​ Binh Minh បាន​ស្នើ​អោយ​​ភាគី ទាំងពីរបន្តអនុវត្តន៍​យ៉ាងហ្មត់​ចត់​នូវ​ការ​យោគយល់​រួមរវាង​ថ្នាក់ដឹក​នាំជាន់​ខ្ពស់​នៃបក្សទាំង​ពីរ ប្រទេស​ទាំងពីរ ក៏ដូច​ជា “កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជា​ សារវ័ន្តស្ដីពី​ការដោះ​ស្រាយជម្លោះ​នៅសមុទ្រ​រវាង​វៀត​​ណាម និងចិន” ព្រមទាំង ដោះស្រាយជម្លោះដោយសន្តិវិធី គោ​រពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅ វិញទៅ​មក រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រផងដែរ។
 
ចំណែក​ឯសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានអះអាងថា បក្ស​និង​រដ្ឋាភិបាលចិនយកចិត្តទុកដាក់ជា​ពិសេសដល់ ការព​ង្រឹងនិង​ពង្រីកដោយឥតឈប់​ឈរនូវទំនាក់​ទំនងភាព ជាដៃគូ​សហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រ​ទេសទាំងពីរ។ លោកអះអាងជា​បន្តថា ចិន​ត្រៀម​ខ្លួន​ជា​​ស្រេចសហការជាមួយវៀតណាមបង្កើនការផ្លាស់ប្ដូរយុ​ទ្ធសាស្ត្រ ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិ​បតិ្តការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយចិន-វៀត​ណាម​អោយ​បន្តអភិវឌ្ឍន៍​យ៉ាង​ស្មោះត្រង់​និង​ប្រកប​ដោយ​ប្រសិទ្ធភា​​ព​ សំដៅ នាំមកនូវផលប្រយោជន៍​ជាក់ស្ដែងសម្រាប់​ប្រទេសទាំងពីរ​ក៏ដូចជាប្រជាជននៃ ប្រទេសទាំ​ងពីរ​ផងដែរ។ រដ្ឋមន្រ្តីលោក Wang Yi បានសង្កត់ធ្ងន់ថា ចិនមាន​ គោល​ជំហរបើកទ្វារទីផ្សារសម្រាប់​ទំនិ​ញ​នៃ​ប្រទេស​នានាជ្រៀតចូលទីផ្សារចិន ​ដោយផ្ដល់អាទិភាពសម្រាប់ប្រទេសជិតខាង ​ដែលក្នុងនោះមានវៀតណាម​ ​ផង ដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top