ទិដ្ឋភាពនៃកិច្ចប្រជុំ
នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋ សភាបានរៀបចំសន្និសីទយកមតិពីក្រុមសមាជិកសភា ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុងភាគខាងត្បូង ទៅលើរបាយការណ៍បូកសរុបការងាររបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣។ រួមជាមួយការអនុម័តនូវរដ្ឋធម្ម នុញ្ញថ្មី រដ្ឋសភានីតិកាលទី១៣ បានផ្សព្វផ្សាយចំនួនឯកសារគតិយុត្តិច្រើនបំផុតគិតតាំងពីមុនមក។ ការងារអនុវត្តតួនាទី សម្រេចរាល់បញ្ហាសំខាន់របស់ប្រទេសជាតិ សកម្មភាពឃ្លាំមើលកំពូល សកម្ម ភាពកិច្ចការបរទេសរបស់រដ្ឋសភា ក៏ទទួលបានលទ្ធផលវិជ្ជមានគូរឲ្យកត់សម្គាល់ ដែរ។ លោក Bui Manh Hung អនុប្រធានក្រុមសមាជិកសភាមណ្ឌល Binh Phuoc បានពិនិត្យថា៖ “រដ្ឋសភានីតិកាលទី១៣មានការផ្លាស់ប្តូរថ្មីជាច្រើន ប៉ុន្តែសំខាន់បំផុតគឺលក្ខណៈប្រជាធិបតេយ្យ តម្លាភាពនិងការបើកចំហក្នុងសកម្មភាពរដ្ឋសភា។ ពីនោះ បង្កើន នូវសុពលភាពនិងប្រសីទ្ធិភាពនៃសកម្មភាពរបស់រដ្ឋសភា ធ្វើឲ្យសមាជិកសភា បង្ហាញត្រឹមត្រូវនូវសមត្ថភាពរបស់ខ្លួន”៕ នៅសន្និសីទនេះ មតិជាច្រើនបានសម្តែងនូវការស្រុះចិត្តគំនិតជាមួយនឹង ពង្រាងរបាយការណ៍បូកសរុបសកម្មភាពអាណត្តិរដ្ឋសភានីតិកាលទី១៣ ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម