ព័ត៌មាន

ផ្តល់មតិលើពង្រាងរបាយការណ៍របស់រដ្ឋសភានិងគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភានីតិកាលទី១៣

ទិដ្ឋភាពនៃកិច្ចប្រជុំ

នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ​២០១៦ នៅទីក្រុងហូជី​មិញ គណៈកម្មាធិការអចិន្រៃ្តយ៍​រដ្ឋ សភាបា​នរៀប​ចំសន្និ​សីទ​យក​មតិ​ពីក្រុមសមាជិក​សភា ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុងភាគ​ខាងត្បូង ទៅលើរបាយការណ៍​បូក​សរុប​ការងារ​របស់រដ្ឋសភា​ និងគណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី​១៣។ រួមជាមួយការអនុម័ត​នូវរដ្ឋធម្ម នុញ្ញ​ថ្មី រដ្ឋសភានីតិកាលទី១៣ បានផ្សព្វផ្សាយចំនួនឯកសារគតិយុត្តិច្រើនបំផុតគិតតាំង​ពីមុនមក។ ការងារ​អនុវត្ត​តួនា​ទី សម្រេចរាល់បញ្ហាសំខាន់របស់ប្រទេសជាតិ​ សកម្មភាពឃ្លាំមើលកំពូល សកម្ម ភាពកិច្ច​ការ​បរទេស​របស់រដ្ឋសភា ក៏ទទួលបាន​លទ្ធផលវិជ្ជមានគូរឲ្យកត់​សម្គាល់ ដែរ។ លោក Bui Manh Hung អនុ​ប្រធាន​ក្រុម​សមាជិក​សភា​មណ្ឌល Binh Phuoc បានពិនិត្យថា៖ “រដ្ឋសភានីតិកាល​ទី១៣មានការ​ផ្លាស់ប្តូរ​ថ្មីជា​ច្រើន ប៉ុន្តែ​សំខាន់​បំផុតគឺ​លក្ខណៈ​ប្រជាធិបតេយ្យ តម្លាភាពនិងការបើកចំហ​ក្នុងសកម្ម​ភាពរដ្ឋសភា។ ពីនោះ បង្កើន នូវសុពល​ភាពនិងប្រសីទ្ធិភាពនៃស​កម្មភាព​របស់រដ្ឋសភា ធ្វើឲ្យសមាជិកសភា បង្ហាញ​ត្រឹម​ត្រូវ​នូវ​សមត្ថ​ភាព​របស់ខ្លួន”៕ នៅសន្និសីទនេះ មតិជាច្រើនបានសម្តែងនូវការស្រុះចិត្តគំនិតជាមួយនឹង ពង្រាង​របាយការណ៍​​បូកសរុបសកម្ម​ភាពអាណត្តិ​រដ្ឋសភានីតិកាល​ទី១៣ ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top