ព័ត៌មាន
ប្រារព្ធសន្និសីទគណៈកម្មាធិការទទួលបន្ទុកបញ្ហាសភារបស់សម្ព័ន្ធភាពសភានៃសហគមន៍ប្រើប្រាស់ភាសាបារាំង
បណ្ដាតំណាងចូលរួមសន្និសីទនេះ (រូបថត៖TTXVN)
នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ សន្និសីទគណៈកម្មាធិការ ទទួលបន្ទុកបញ្ហាសភា របស់សម្ព័ន្ធភាពសភា ក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង បានប្រារព្ធឡើងនៅទីក្រុងហូជីមិញ ប៉ែកខាងត្បូងវៀតណាម។ ថ្លែងមតិប្រារព្ធសន្និសីទ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់សម្ព័ន្ធភាពសភា នៃសហគមន៍ប្រើប្រាស់ ភាសាបារាំង (APF) ជាមួយនឹងគោលដៅជំរុញ និងការពារប្រជាធិបតេយ្យ នីតិរដ្ឋ គោរពសិទ្ធិមនុស្ស រក្សានិងអភិវឌ្ឍន៍លក្ខណៈ សម្បូរបែបខាងវប្បធម៌។ លោក Phung Quoc Hien អះអាងនូវគោលមាគ៌ា កិច្ចការបរទេសមុនក៏ដោយជាក្រោយ របស់វៀតណាមនោះ គឺឯករាជ្យ ម្ចាស់ការសន្តិភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្តជាដៃគូគួរឲ្យ ជឿទុកចិត្តនិងជាសមាជិកមានការ ទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
ក្នុងអំឡុងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិនា ក្នុងក្របខ័ណ្ឌសន្និសីទនឹងប្រព្រឹត្តទៅសម័យ ពិភាក្សាក្រោមប្រធានបទសំខាន់ៗដូចជា៖ វាយតំលៃចំពោះការអនុវត្តក្របខ័ណ្ឌ យុទ្ធសាស្ត្រ APF ក្នុងដំណាក់កាល ២០១៣-២០១៧ និងកម្មវិធីសហប្រតិបតិ្តការ សម្ព័ន្ធភាពសភាដំណាក់កាល ២០១៧-២០១៨៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម