• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមូលផ្តុំប្រភពធនធានទាំងអស់ ដើម្បីគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ជាលើកដំបូង រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំវិសាមញ្ញសំដៅធ្វើការពិចារណានិងសម្រេចលើបញ្ហាបន្ទាន់ចំនួន ៤ ដើម្បីពន្លឿនដំណើរការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញ។ ការរៀបចំសម័យប្រជុំនេះ បន្តអះអាងពីភាពម្ចាស់ការនិងមានទំនួលខុសត្រូវរបស់រដ្ឋសភាក្នុងការបង្កើតមូលដ្ឋានច្បាប់ដើម្បីដោះស្រាយរាល់កិច្ចការបន្ទាន់ របស់ប្រទេសជាតិ។ នេះក៏ជាបុព្វបទសម្រាប់រដ្ឋសភាបន្តផ្លាស់ប្តូរវិធីសាស្រ្តរៀបចំកិច្ចប្រជុំឲ្យកាន់តែមានភាពបត់បែន ដើម្បីសម្រេចបាននូវគោលដៅខ្ពង់ខ្ពស់បំផុត គឺបម្រើការអភិវឌ្ឍប្រទេសជាតិ។
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំសម័យសួរដេញដោលនៅសម័យប្រជុំលើកទី២ រដ្ឋសភា នីតិកាលទី ១៥ (រូបថត៖ TTXVN)


ការរៀបចំសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី ១៥ កើតចេញពីតួនាទីរបស់រដ្ឋសភា ពីការទាមទារនៃជីវភាពប្រចាំថ្ងៃនិងស្ថានភាពរបស់ប្រទេសជារតិ។ អាស្រ័យហេតុនេះ បង្ហាញឱ្យឃើញពីរដ្ឋសភាសកម្មមួយ មានភាពបត់បែន និងសម្របខ្លួនទៅនឹងបរិបទថ្មី ដោយបានធ្វើការពិភាក្សានិងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ- ១៩ ជាពិសេស បង្ហាញពីការផ្លាស់ប្តូរថ្មីលើខ្លឹមសារនិងវិធីសាស្រ្តនៃប្រតិបត្តិការរបស់រដ្ឋសភា ក្នុងនោះមានការរៀបចំសម័យប្រជុំវិសាមញ្ញតាមរយៈប្រព័ន្ធអនឡាញផងដែរ។

រៀបចំយ៉ាងម៉ត់ចត់ដោយការធានាគុណភាពខ្ពស់

ការប្រព្រឹត្តិទៅនៃសម័យប្រជុំវិសាមញ្ញមួយ គឺត្រូវមានគម្រោងរៀបចំមុន។ ពោលគឺ បន្ទាប់ពីសម័យប្រជុំលើកទី២ ក្រោមការដឹកនាំផ្ទាល់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្ថាប័ននានានៃរដ្ឋសភាបានជួបប្រជុំការងារជាច្រើន ជាមួយរដ្ឋាភិបាល ស្ថាប័ននានារបស់រដ្ឋាភិបាល និងជួបធ្វើការជាមួយអ្នកជំនាញលើខ្លឹមសារនីមួយៗ។ មានខ្លឹមសារខ្លះត្រូវបានពិភាក្សាជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ហើយមានខ្លឹមសារខ្លះត្រូវបានពិភាក្សាក្នុងកម្រិតអ្នកជំនាញយ៉ាងស៊ីជម្រៅ។ មានខ្លឹមសារជាច្រើន ត្រូវបានថ្នាក់ដឹកនាំរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកឡើងជាច្រើនលើកច្រើនសារ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តែងតែប្រកាន់ខ្ជាប់នូវទស្សនៈថា ទោះបីជាបន្ទាន់ក៏ដោយ ក៏ត្រូវតែធានាគុណភាពដាច់ខាត។ តាមនោះ ស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាលបានធ្វើការយ៉ាងហ្មត់ចត់ ដើម្បីធានាគុណភាពឯកសារសម្រាប់ដាក់ជូនរដ្ឋសភា។ សូម្បីតែនៅថ្ងៃធ្វើការចុងក្រោយនៃឆ្នាំ ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅតែបើកកិច្ចប្រជុំផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សម្រាប់រដ្ឋាភិបាលនិងស្ថាប័ននានានៃរដ្ឋសភាបន្តពិនិត្យឡើងវិញ មុននឹងដាក់ជូនរដ្ឋសភា។ អគ្គលេខាធិការរដ្ឋសភា Bui Van Cuong បានឲ្យដឹងថា៖ “យើងកំពុងត្រូវការសេចក្តីសម្រេចចិត្តមួយទាក់ទងនឹងការស្តារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះកញ្ចប់រូបិយវត្ថុគឺមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើត្រូវបានអនុម័តនៅដើមឆ្នាំ ២០២២ កញ្ចប់នេះនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ហើយនឹងខ្ទរខ្ទារបន្តរហូតដល់ចុងបញ្ចប់នៃអាណត្តិ។ ច្បាស់លាស់ថា នោះគឺជាគន្លឹះក្នុងការដោះស្រាយការងារដែលយើងចាត់ទុកថាចាំបាច់និងបន្ទាន់ ប្រសិនបើយើងទុកដល់កិច្ចប្រជុំនៅខែឧសភា មានន័យថា យើងនឹងយឺតរយៈពេល៥ ខែទៀតដែរ”។

ធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

រដ្ឋធម្មនុញ្ញវៀតណាមបានចែងថា ក្នុងករណីចាំបាច់ តាមសំណើរបស់ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឬតាមការស្នើរបស់សមាជិកសភាយ៉ាងតិចមួយភាគបីនៃចំនួនសមាជិកសភាសរុប គឺអាចរៀបចំសម័យប្រជុំវិសាមញ្ញ ក្រៅពីសម័យប្រជុំប្រចាំឆ្នាំរបស់រដ្ឋសភា។ ជំងឺរាតត្បាត កូវីដ ១៩ ដែលកំពុងកើតមានជាវិបត្តិសកល ដែលប៉ះពាល់ដល់ប្រទេសទាំងឡាយ ដោយបង្ខំឱ្យភ្នាក់ងារនិងអង្គការទាំងអស់ រួមទាំងរដ្ឋសភា ត្រូវធ្វើការផ្លាស់ប្តូរវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួន ដូចជាកិច្ចប្រជុំតាមអ៊ីនធឺរណែត  ពិភាក្សានិងសម្រេចលើបញ្ហាបន្ទាន់ដែលកើតឡើងជាថ្មី។ រដ្ឋសភាវៀតណាមមិនមែនជាករណីលើកលែងនោះទេ ហើយរួមជាមួយនឹងរដ្ឋាភិបាល ការរៀបចំសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភា នីតិកាលទី១៥លើកនេះ គឺបង្ហាញពីភាពម្ចាស់ការ ផ្តើមចេញពីតួនាទីរបស់រដ្ឋសភា ពីតម្រូវការរបស់ជីវភាពប្រចាំថ្ងៃ របស់ម្ចាស់ឆ្នោត និងស្ថានភាពជាក់ស្តែងរបស់ប្រទេស។ អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong បានចែករំលែកថា៖ “នៅពេលដែលមានបញ្ហាចាំបាច់និងយើងឃើញថាជាបញ្ហាបន្ទាន់ ត្រូវការដោះស្រាយឲ្យបានឆាប់ៗ ពោលគឺរដ្ឋសភានឹងបន្តបើកសម័យប្រជុំវិសាមញ្ញក្រៅសម័យប្រជុំប្រចាំទៀត។ គោលដៅចម្បងគឺបម្រើប្រជាជននិងបម្រើការអភិវឌ្ឍរបស់ប្រទេសជាតិ ធានាការអនុវត្តជាក់ស្តែងនូវគោលនយោបាយនិងដំណោះស្រាយរបស់បក្សឲ្យឈានចូលជីវភាពប្រចាំថ្ងៃទាន់ពេលវេលា មិនឲ្យមានការកកស្ទះ បង្ហាញពីភាពម្ចាស់ការចូលរួមយ៉ាងសកម្មរបស់រដ្ឋសភាក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់”។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានធ្វើការពិចារណា ពិភាក្សា និងអនុម័តលើគម្រោងច្បាប់ចំនួន១ និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ រួមទាំងសេចក្តីសម្រេចស្តីពីគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដើម្បីគាំទ្រកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; គោលនយោបាយវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង ដំណាក់កាល ២០២១-២០២៥។

ជាលើកដំបូងដែលរដ្ឋសភាបានបើកសម័យប្រជុំវិសាមញ្ញ ហើយក៏ជាលើកទីមួយផងដែរ ដែលសម័យប្រជុំរដ្ឋសភាត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺរណែតពេញមួយវគ្គ។ ប្រការនេះ បន្តបង្ហាញយ៉ាងច្បាស់នូវរូបភាពនៃរដ្ឋសភានីតិប្រតិបត្តិសម្រាប់គោលដៅចម្បងនិងខ្ពង់ខ្ពស់បំផុតគឺអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top