• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធារដ្ឋប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ប្រធារដ្ឋប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម (រូបថត៖ baochinhphu.vn )
 

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋលោក Nguyen Xuan Phuc  ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានប្រគល់សេចក្តីសម្រេចចិត្តស្ដីពីការតែងតាំងប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោកប្រធានរដ្ឋមានជំនឿជាក់ ហើយមានគោលបំណងថាលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ខិតខំប្រឹងប្រែងរួមជាមួយគណៈកម្មាធិការយោធាមជ្ឈឹម ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដឹកនាំ លើកកម្ពស់សមត្ថភាពហ្វឺកហ្វឹន ត្រៀមប្រយុទ្ធ ធានាថាកងទ័ពជានិច្ចកាលបំពេញគ្រប់ភារកិច្ចដែលប្រជាជនប្រគល់ជូនយ៉ាងល្អប្រសើរ។ ក្នុងតួនាទីថ្មី លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ ស្មោះត្រង់ចំពោះបុព្វហេតុបដិវត្តរបស់បក្ស រដ្ឋនិងប្រជាជន ព្រមទាំងម្ចាស់ការក្ដាប់ជាប់ស្ថានភាពដើម្បីធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំអំពីដំណោះស្រាយដឹកនាំ កសាង ពង្រឹងខឿនការពារជាតិប្រជាជនទាំងមូល ក៏ដូចជាកសាងកងទ័ពប្រជាជនបដិវត្តវៀតណាម មានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្តើរៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top