• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកប្រកាសគោលនយោបាយថ្មីជាមួយគុយបា


  ប្រធានាធិបតីអាមេរិកប្រកាសគោលនយោបាយថ្មីជាមួយគុយបា

ក្នុងសេចក្តីសម្រេចមួយដែលត្រូវបានចាត់ទុកជាជំហានថយ ក្រោយ​ក្នុង​និន្នាការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី​​នាពេលថ្មីៗនេះ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៧ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រ​កាស​ការផ្លាស់ប្តូរ មួយចំនួនក្នុងគោលនយោបាយ​របស់វ៉ាស៊ីនតោម​ចំពោះ​គុយបា។ តាមនោះ ប្រធានា​ធិបតី​អាមេរិកបានប្រកាសលុបចោល «គោលនយោបាយឯតោភាគី» ចំពោះ​គុយបាពី​សម័យ​កាល​របស់​​អតីត​​ប្រធានាធិបតី​អាមេរិក លោក Barack Obama ហើយសម្រេចចិត្ត​នេះ​នឹង​ចូល​ជាធរ​មាន​ភា្លមមួយ​រំពេច​។ ​អាមេរិកនឹង រឹងបន្តឹងការ​កំណត់​អំពីការ​ធ្វើដំណើរ​ទៅវិញ​ទៅ​មក ហាមឃាត់ប្រជាពលរដ្ឋនៃ ប្រទេស​នេះ​ធ្វើ​​អាជីវកម្ម​ជាមួយ​សហគ្រាស​រដ្ឋ ដែលមានទំនាក់ទំនងជាមួយកង ទ័ពនិងកំលាំងសន្តិសុខគុយបា បញ្ចប់​​រាល់សកម្មភាពជួបប្រាស្រ័យប្រជាជននិង អនុញត្តិឲ្យទៅសាក​សួរសុខ​ទុក្ខ​សាច់ញ្ញាតិ​និង​គ្រួសារ​​តែប៉ុណ្ណោះ​។ គោលនយោបាយរបស់លោក Trump នៅបន្តរ​ក្សាទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​សកម្មភាព​ ​នៃស្ថាប័​នប្រ​ទេស​ទាំងពីរ​ក៏ដូចជា​អនុញត្តិ​ ​ឲ្យបណ្ដាក្រុមហ៊ុន​អាកាសចរណ៍ និងនាវាចរណ៍​របស់​អាមេរិក​ ដែលកំ​ពុងធ្វើអា​ជីវកម្មសេវ៉ាកម្មនៅគុយបា៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top