• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អនុម័តលើយុទ្ធសាស្ត្រសន្តិសុខជាតិ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ Kremlin.ru)
 

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេបផតថលព័ត៌មានគតិយុត្តបានបង្ហោះជាផ្លូវការនូវក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលអនុម័តលើយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រទេសនេះ។ យុទ្ធសាស្ត្រថ្មីបានលើកឡើងអាទិភាពយុទ្ធសាស្ត្រសំខាន់ៗរបស់រុស្ស៊ីដូចជាការអភិរក្សជនជាតិរុស្ស៊ី ការពារតម្លៃខាងស្មារតីនិងសីលធម៌ជាប្រពៃណីរបស់រុស្ស៊ី ក៏ដូចជាសន្តិសុខអេកូឡូស៊ីនិងការប្រើប្រាស់ដោយសមហេតុផលនូវប្រភពធនធានធម្មជាតិផងដែរ។

បញ្ហាមួយក្នុងចំណោមបញ្ហាស្នូលដែលត្រូវបានលើកឡើងក្នុងយុទ្ធសាស្ត្រថ្មីនោះ គឺការរំលេចនូវសារ សំខាន់កាន់តែកើនឡើងនៃខឿនការពារជាតិ។ ក្នុងចំណោមភារកិច្ចស្នូលៗ រុស្ស៊ីផ្ដល់អាទិភាពដល់ការការពារផលប្រយោជន៍ជាតិរបស់ប្រជាពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសនិងនៅឯបរទេស។ យុទ្ធសាស្ត្របានសង្កត់ធ្ងន់ថា ដើម្បីការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ីឲ្យផុតពីការគំរាមកំហែងនានាពីខាងក្រៅនិងខាងក្នុង ដែល “រួមទាំងសកម្មភាពគ្មានសុឆន្ទៈពីបរទេស” នោះ ត្រូវតែបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់សមិទ្ធផលនិងប្រៀបខ្លាំងប្រកួតប្រជែងនាបច្ចុប្បន្នរបស់រុស្ស៊ី។

កំណែថ្មីនៃយុទ្ធសាស្ត្រសន្តិសុខជាតិបានចាត់ទុកថា ការដែលណាតូកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធយោធានៅជិតព្រំដែនរុស្ស៊ី ហើយជំរុញខ្លាំងនូវប្រតិបត្តិការចារកម្មនោះ បានធ្វើឲ្យកើនឡើងគ្រោះថ្នាក់យោធានិងការគំរាមកំហែងយោធាចំពោះសហព័ន្ធរុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top