• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំ​នួន​ ៣ នោះគឺ ព្រះរាជាណាចក្រស៊ុយអែត ហុងគ្រីនិងសាធារណរដ្ឋឆែក។​ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៤មេសា​ តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រស៊ុយអែត លោក Urban Ahlin ប្រធានរដ្ឋសភាហុងគ្រីសលោក  Kover Laszlo និងប្រធានព្រឹទ្ធសភាឆែក លោក Milan Stech។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣


ប្រទេសដំបូងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមគឺព្រះរាជាណា​ចក្រ​ស៊ុយ​អែត​។ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ មានការវិវឌ្ឍន៍យ៉ាងសកម្ម។​ភាគីទាំងពីមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ។ ពោលគឺប្រធានរដ្ឋសភា លោក Urban Ahlin បានអញ្ជើញមកបំពេញទស្សនកិច្ចវៀតណាមជាផ្លូវការនាខែមេសាឆ្នាំ២០១៥។ ភាគីវៀតណាមមានគណៈ ប្រតិភូរដ្ឋ​សភាដឹកនាំដោយប្រធានរដ្ឋសភា លោក Nong Duc Manh បានទៅបំពេញទស្សនកិច្ចស៊ុយអែតជាផ្លូវការនានៅឆ្នាំ១៩៩៣។ ក្នុងដំណើរទស្សនកិច្ចនេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាស៊ុយអែត Urban Ahlin និងជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជ​កម្មនិងបណ្តាបញ្ហា EU Ann Linde ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top