ព័ត៌មាន
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងកម្មវិធី “បុណ្យតេតជួបជុំ” នៅខេត្ត Binh Duong

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅក្នុងពិធី បុណ្យតេតជួបជុំ
នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ អញ្ជើញចូលរួមក្នុងពិធី “បុណ្យតេតជួបជុំ” ជាមួយពលករនិងកម្មករ និយោជិតជាង ២០០ នាក់ នៅរោងចក្រនិងសហគ្រាសមួយចំនួនស្ថិតនៅ Binh Duong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជម្រាបជូននូវព័ត៌មានស្តីពីលទ្ធផលលេចធ្លោដែលប្រទេសជាតិសម្រេចបាន ក្នុងឆ្នាំ ២០១៨។
លោកស្រីប្រធានរដ្ឋសភាបានអះអាងថា ការយកចិត្តទុកដាក់លើជីវភាពរស់នៅទាំងខាងវិញ្ញាណនិងស្មារតីសម្រាប់កម្មករ និយោជិតគឺជាភារកិច្ចដែលត្រូវបានបក្ស និង រដ្ឋផ្តោតការយកចិត្តទុកដាក់ជាពិសេស។ អនុវត្តនូវគោលនយោបាយនេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សហជីពនៅគ្រប់កម្រិតបានរៀបចំកម្មវិធីជាក់ស្តែងនិងមានអត្ថន័យជាច្រើន ដើម្បីជួយឧបត្ថម្ភដល់កម្មករ និយោជិតនិងបុគ្គលិកដែលមានស្ថានភាពលំបាក ។
លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យកម្មករ និយោជិតទាំងអស់ គោរពតាមវិន័យការងារ ខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតវិជ្ជាជីវៈ ដើម្បីមានគំនិតផ្តួចផ្តើមបន្ថែមទៀតសំដៅបង្កើនផលិតភាពការងារ។ ទន្ទឹមជាមួយគ្នានោះ បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួន ជាកម្លាំងត្រួសត្រាយរបស់សង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អង្គភាពនិងរបស់ប្រទេសជាតិ។
នាឱកាសនោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានផ្តល់អំណោយចំនួន ១០០ កញ្ចប់ ដែលមួយកញ្ចប់មានតម្លៃ ១,៣ លានដុង សម្រាប់ពលករនិងកម្មករ និយោជិតដែលមានស្ថានភាពលំបាកខណៈដែលត្រូវបំពេញការងារនៅឆ្ងាយពីផ្ទះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម