ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងកម្មវិធី “បុណ្យតេតជួបជុំ” នៅខេត្ត Binh Duong


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅក្នុងពិធី បុណ្យតេតជួបជុំ

 នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ អញ្ជើញចូលរួមក្នុងពិធី “បុណ្យតេតជួបជុំ” ជាមួយពលករនិងកម្មករ និយោជិត​ជាង ២០០ នាក់ នៅរោងចក្រនិ​ងសហគ្រាសមួយចំនួនស្ថិត​នៅ Binh Duong ប្រធាន​រដ្ឋ​សភា​លោក​ស្រី​ Nguyen Thi Kim Ngan បានជម្រាបជូននូវព័ត៌មានស្តី​ពីលទ្ធផលលេចធ្លោដែលប្រទេ​សជាតិសម្រេចបាន ​ក្នុង​ឆ្នាំ​ ២០១៨។​
 
លោក​ស្រីប្រធា​ន​រដ្ឋសភាបានអះអាងថា ការយ​កចិត្ត​ទុក​ដាក់​លើជីវភាព​រស់​នៅទាំង​ខាង​វិញ្ញាណនិង​ស្មារតីសម្រាប់​កម្មករ និយោជិតគឺជាភារកិច្ចដែលត្រូវបាន​បក្ស និង រដ្ឋផ្តោតការយកចិត្តទុកដា​ក់ជាពិសេស។ អនុវត្តនូវ​គោលនយោបាយនេះ ក្នុងប៉ុន្មា​នឆ្នាំកន្លងទៅ សហជីព​នៅគ្រប់កម្រិត​បានរៀប​ចំ​កម្មវិធី​ជាក់ស្តែង​និងមាន​អត្ថន័យជាច្រើន ដើម្បីជួយឧបត្ថម្ភដល់ក​ម្មករ និយោជិតនិងបុគ្គលិកដែលមា​នស្ថានភាពលំបាក ​។
លោកស្រី​ប្រធានរដ្ឋសភាបានស្នើឲ្យកម្មករ​ និយោជិតទាំងអស់ គោរពតាមវិ​ន័យការ​ងារ ខិតខំ​ប្រឹង​ប្រែង​លើក​កម្ពស់​កម្រិត​វិជ្ជាជីវៈ ដើម្បីមានគំនិតផ្តួច​ផ្តើមបន្ថែមទៀតសំដៅបង្កើនផ​លិតភាព​ការងារ។ ទន្ទឹម​ជាមួយ​គ្នានោះ​ បន្តបញ្ជាក់ពីតួនាទីរបស់​ខ្លួន ជាកម្លាំងត្រួសត្រាយរបស់​សង្គម ដែលរួម​ចំណែក​ដល់ការ​អភិវឌ្ឍ​រួមរបស់​អង្គភាពនិ​ងរបស់ប្រទេសជាតិ។

នាឱកាសនោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan  បានផ្តល់អំណោយចំនួន ១០០ កញ្ចប់​ ដែ​លមួយកញ្ចប់មានតម្លៃ ១,៣ លានដុង សម្រាប់ពលករនិង​កម្មករ​ និយោជិត​ដែលមាន​ស្ថានភាព​លំបាក​ខណៈដែល​ត្រូវបំពេញការងារនៅឆ្ងា​យពីផ្ទះ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top