ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink។
នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅវៀតណាម លោក Daniel J.Kritenbrink។ ក្នុងជំនួប ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា៖ ក្នុងគោលនយោបាយកិច្ចការបរទេស វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិក ហើយមានគោលបំណងបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិកតាមទិសជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ប្រធានរដ្ឋសភាបានចាត់ទុកថា៖ ទំនាក់ទំនងការពារប្រទេសទ្វេភាគីពោរពេញទៅដោយសក្តានុភាពអភិវឌ្ឍន៍។
វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យមិនរីកសាយភាយអាវុធប្រល័យលោកភេរវកម្មបទល្មើសឆ្លងដែន ដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារ ថាមពលនិងប្រភពទឹក។ លោកស្រី Nguyen Thi Kim Ngan បានគោលបំណងថា៖ រដ្ឋសភានិងរដ្ឋាភិបាលអាមេរិកគាំទ្រជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិកលុបចោលកម្មវិធីត្រួតពិនិត្យត្រីស្រការំអិលនៃក្រសួងកសិកម្មអាមេរិក ដោយសារប្រការនេះនឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅ និងការងារធ្វើរាប់លានកសិករនៅតំបន់វាលសណ្តទន្លេ Cuu Long។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអាមេរិកបន្តជួយវៀតណាមលើកកំពស់សមត្ថភាពសំរាប់កំលាំងប៉ូលីសសមុទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការស្តីអំពីការងារស្វែងរក ជួយសង្គ្រោះគ្រោះធម្មជាតិ ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារ ប្រទេសបន្តការរុះរកបំផ្លាញចោលគ្រាប់បែកមីនបោសសម្អាតបរិស្ថាននិងជួយឧត្ថម្ភជន ពិការ។
ស្តីពីបញ្ហាសមុទ្រខាងកើត វៀតណាមមានគោលបំណងថា៖ សហគមន៍អន្តរជាតិក្នុង នោះមានអាមេរិកបន្តមានសារគោលនយោបាយមុនក៏ដូចជាក្រោយចំពោះបញ្ហាសមុទ្រខាងកើត រួមវិភាគទានការពារសន្តិភាពស្ថិរភាពសុវត្ថភាពសន្តិសុខនាវាចរណ៍អាកាសចរណ៍ នៅសមុទ្រខាងកើត ជំរុញនិងជួយឧបត្ថម្ភដំណើរការទូតគត្តិយុត្តិ នៅសមុទ្រខាងកើត អនុវត្តល្អ DOC ឆ្ពោះទៅ COC និងជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ាន។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel J.Kritenbrink សម្តែងគោលបំណង ថា៖ នាពេលខាងមុខនឹងសហប្រតិបត្តិការយ៉ាងជិតស្និទថែមទៀតជាមួយប្រធានរដ្ឋសភាវៀតណាម គណៈកម្មាធិការគ្រប់ជាន់ថ្នាក់នៃរដ្ឋសភាដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី ឡើងកំពស់ថ្មីមួយលើវិស័យនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងការទូតប្រជាជន។
ជូនដំណឹងជាមួយប្រធានរដ្ឋសភាវៀតណាមស្តីអំពីដំណើរទស្សនកិច្ចខាងមុខនៅ វៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel J.Kritenbrink បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាក៏ដូចជាគោលជំហររបស់អាមេរិកអំពីបញ្ហានៅសមុទ្រខាងកើត តាមទិសដោះស្រាយរាល់ជំលោះដោយសន្តិវិធី បង្កើនសមត្ថភាពការពារសមុទ្រ ក្នុងនោះមានការហ្វឹកហាត់ប៉ូលីសសមុទ្រវៀតណាមសន្យាអំពីការដោះស្រាយផលវិបាកដោយសង្គ្រាមអាមេរិករួមជាមួយវៀតណាមបោសសម្អាតសារធាតុបំពុលនៅព្រលានយន្តហោះ Bien Hoa។
តាម VOV5 - វិទ្យុសម្លេងវៀតណាម