• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri

លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Quang Tri លើកកម្ពស់ប្រសិទ្ធភាពនៃមណ្ឌល និងតំបន់ឧស្សាហកម្ម និងអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញទុន វិនិយោគ​ពីបរទេសផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri

នារសៀលថ្ងៃទី ២៨ ខែធ្នូ នៅខេត្ត Quang Tri ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Quang Tri លើកកម្ពស់ប្រសិទ្ធភាពនៃមណ្ឌល និងតំបន់ឧស្សាហកម្ម និងអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញទុនវិនិយោគពីបរទេសផងដែរ។ ចំពោះគម្រោង Festival “ ដើម្បីសន្តិភាព” នោះ លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់គម្រោងតភ្ជាប់បណ្ដាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ ហើយរដ្ឋសភានិងផ្ដល់មតិគាំទ្រគម្រោងនេះ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ខេត្តត្រូវត្រៀមរៀបចំឲ្យបានល្អ ដើម្បីអនុវត្តន៍មហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត; ជាពិសេស ឯកសារនៃមហាសន្និបាតនេះត្រូវសមស្របនឹងការតម្រង់ទិសដៅរួមរបស់បក្ស ការិយាល័យនយោបាយ ហើយថែមទាំងសមស្របនឹងស្ថានភាពជាក់ស្ដែងនៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ អនុវត្តន៍ល្អនូវរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងសេចក្ដីសម្រេចចិត្តរបស់បក្ខភាគខេត្ត ។ បន្តអនុវត្តន៍ល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ ខ្លាំងមាំមួន និងបំពេញល្អនូវការងារកម្មាភិបាល។ លើសពីនេះទៅទៀត ពង្រឹងការងារចលនាប្រជាជន ត្រួតពិនិត្យ និងឃ្លាំមើល ដើម្បីរក្សាវិន័យរបស់បក្សយ៉ាងម៉ឺងមាត់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top