• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយយោធភូមិភាគទី ៤


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយយោធភូមិភាគទី ៤ 
 

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយយោធភូមិភាគទី ៤ និងទៅសួរសុខទុក្ខគ្រួសារដែលរងផលប៉ះពាល់ដោយភ្លៀងនិងព្យុះនាពេលកន្លងមក។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណង ចង់ឲ្យយោធភូមិភាគទី ៤ បំពេញមុខងាររបស់ខ្លួនក្នុងយុគសម័យថ្មី និងបង្កើតផែនមហាសាមគ្គីជនជាតិទាំងមូល។ ទន្ទឹមជាមួយគ្នានោះ យោធភូមិភាគទី ៤ ត្រូវអនុវត្តការងារបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិឱ្យបានល្អនៅក្នុងមូលដ្ឋាន រួមបញ្ចូលទាំងចាត់វិធានការដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩  ក្នុងស្ថាន ភាពថ្មីទៀតផង៖ “កម្មាភិបាល យុទ្ធ ជនយោធភូមិភាគទី ៤  ត្រូវពង្រឹងការងារស្រាវជ្រាវ ការវាយតម្លៃនិងព្យាករណ៍ពីស្ថានភាពស្មុគស្មាញដែលកើតឡើង ជាពិសេសនៅក្នុងតំបន់សមុទ្រ កោះនិងព្រំដែន។ ជាមួយគ្នានោះ រកឃើញទាន់ពេលវេលា រាល់ឧបាយកល និងសកម្មភាពប្រឆាំងរបស់កងកម្លាំងអមិត្ត ដើម្បីមានផែនការឆ្លើយតប ការពារទប់ស្កាត់ពីចម្ងាយ និងដើម្បីការពាររឹងមាំបូរណភាពឹកដីរបស់ប្រទេសជាតិ”។

នាថ្ងៃដដែល លោកស្រីប្រធានរដ្ឋសភាបានចុះសួរសុខទុក្ខគ្រួសារដែលរងការខូចខាតដោយសារព្យុះនិងទឹកជំនន់ និងអញ្ជើញទៅអុជធូបដាកគម្រោងផ្កានៅឯមណ្ឌលកេរដំណែល Kim Lien ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top