• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបគណៈប្រតិភូគណៈ កម្មាធិការសេវាយោធាព្រឹទ្ធសភាអាមេរិក


 រូបភាពនៃជំនួបសន្ទនានេះ (រូបថត៖VOV)

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើ្ជញជួបសន្ទនាជាមួយគណៈ ប្រតិភូគណៈកម្មាធិការសេវាយោធាព្រឹទ្ធសភាអាមេរិកដឹកនាំដោយព្រឹទ្ធសមាជិក លោក John McCain ប្រធានគណៈកម្មាធិការសេវាយោធាព្រឹទ្ធសភា ដែលកំពុង បំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan សំដែងបំណងថា ប្រទេសទាំងពីរនឹងបន្តសន្យាលើការដោះស្រាយផលវិបាកដោយសង្គ្រាមបន្សល់ទុកមក ហើយរដ្ឋសភានិងរដ្ឋអំណាចអាមេរិកបន្តជួយឧបត្ថម្ភវៀតណាមសំរេចការបោសសម្អាតជាតិគីមីពុលនៅព្រលានយន្តហោះ Da Nang និងព្រលានយន្តហោះ Bien​ Hoa។ លោកស្រីប្រធានរដ្ឋសភាក៏សុំឲ្យរដ្ឋសភាអាមេរិកបន្តគាំទ្រការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល របស់ក្រសួងកសិកម្មអាមេរិក ដែលបានដាក់ចេញរបាំងខាងបច្ចេកទេសហួសកំរិតចំពោះផលិតផលនេះ។

នៅជំនួបនេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរមតិអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើតផង។ភាគីទាំងពីរសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ​ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជំលោះដោយសន្តិវិធី ក៏ដូជាគោរពច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបជាមួយប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។

Top