• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អាមេរិក លោក Daniel Kritenbrink

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងតំណែងការងារណាមួយក៏ដោយ ប៉ុន្តែ លោកនឹងបន្តជាមិត្តរបស់វៀតណាម ហើយ ចូលរួមចំណែកនាំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ទាំងនៅលើក្របខ័ណ្ឌទ្វេភាគី តំបន់និងអន្តរជាតិ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink។ (រូបថត៖ VNA)


នាថ្ងៃទី១៦ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួល ជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink ដែលអញ្ជើញមកប្រគល់សារលិខិតអបអរសាទររបស់លោកប្រធានាធិបតី Joe Biden ជូនលោក Nguyen Xuan Phuc ក្នុងឱកាសដែលលោកត្រូវបានរដ្ឋសភា ផ្ដល់ទំនុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម ព្រមទាំងជម្រាបលាបញ្ចប់ អាណត្តិបេសកកម្មការទូតផងដែរ។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក ក្នុងការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍប្រកបដោយផ្លែផ្កា ចីរភាព និងកាន់តែ ស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណ ភាពដែនដី ប្រព័ន្ធនយោបាយនិងផលប្រយោជន៍របស់គ្នាទៅវិញទៅមក ព្រមទាំងជឿជាក់ថា លើតំណែងការងារថ្មី លោកឯកអគ្គរដ្ឋទូតនឹងបន្តគាំទ្រដល់ទំនាក់ទំនង រវាងវៀតណាម-អាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ចំណែកឯលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុង តំណែងការងារណាមួយក៏ដោយ ប៉ុន្តែ លោកនឹងបន្តជាមិត្តរបស់វៀតណាម ហើយចូលរួមចំណែកនាំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ទាំងនៅលើក្របខ័ណ្ឌទ្វេភាគីតំបន់និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top