
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានជួបសន្ទនា
ជាមួយពាណិជ្ជករវៀតណាមឆ្នើម
នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈប្រតិភូចំនួន ៦0 រូបជាបណ្ដាអាជីវករវៀតណាមឆ្នើម ចូលរួមសន្និសីទតភ្ជាប់សហគមន៍សហគ្រាសអាស៊ាន។ ថ្លែងមតិនៅទីនេះប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានស្វាគមន៍និងបានជួបជាមួយពាណិជ្ជករឆ្នើមនិងតំណាងសហគ្រាសវៀតណាមដែលមានស្នាដៃជាច្រើន ក្នុងដំណើការសមាហរណកម្មនិងចូលរួមក្នុងសន្និសីទតភ្ជាប់សហគមន៍សហគ្រាសអាស៊ានឆ្នាំ ២០១៧ និងវេទិកាសហគមន៍សេដ្ឋកិច្ចអាស៊ាន៖ ឱកាសនិងបញ្ហាប្រឈមសំរាប់សហគ្រាសវៀតណាមនៅសិង្ហបុរី ឥណ្ឌូនេស៊ី - ម៉ាឡេស៊ី។ លោក Tran Thanh Man បានគូសបញ្ជាក់ថា៖សន្និសិទនិងវេទិការគឺជាឱកាសមួយសម្រាប់ពាណិជ្ជករនិងអង្គភាពអាជីវកម្មវៀតណាមលើកកម្ពស់ការយល់ដឹងនិងទទួលបានព័ត៌មានស្តីពីគោលនយោបាយបើកចំហ ធ្វើសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់និងអន្តរជាតិ។ នេះក៏ជាឱកាសសម្រាប់ពាណិជ្ជករវៀតណាមនិងអង្គភាពអាជីវកម្មវៀតណាមស្វែងរកទីផ្សារអន្ដរជាតិ ជំរុញការនាំចេញ នាំចូល ទាក់ទាញទុនវិនិយោគពីបរទេសនិងដើរតាមនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់និងពិភពលោក។ លោកក៏រំពឹងថាពាណិជ្ជករនិងអង្គភាពអាជីវកម្មនានានឹងបង្កើតពាណិជ្ជសញ្ញាផលិតផលនិងសេវាកម្មដែលមានគុណភាពនិងកិត្យានុភាពខ្ពស់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បង្កើតប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងខ្ពស់ រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងបណ្ដាប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម