ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស
ក្នុងការជួបសន្ទនាជាមួយលោក Phlip Mammond រដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរបស់ លោក Mammond ជាឱ កាសសម្រាប់ពង្រឹងនិងលើកកំពស់ ទំនាក់ទំនងវិនិយោគនិងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងភាគីទាំងពីរនាពេលខាងមុខ។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ទទួលបាន៨២៥លានដុល្លារក្នុងឆ្នាំ២០១៥។ រីឯខ្លួនវិញ លោក Mommond បាន ឲ្យដឹងថា បណ្តាអង្គភាពអាជីវកម្ម អង់គ្លេសនៅទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការ ជួយឧបត្ថម្ភរបស់រដ្ឋអំណាច ទីក្រុងនាពេល កន្លងទៅព្រមទាំងមានបំណងថា នាពេលខាងមុខ ទំនាក់ទំនងនេះនឹងទទួល ផ្លែផ្កាជាច្រើនថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម