• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំពេញបន្ថែមប្រទេសចំនួន ៦ ដែលមានប្រជាពលរដ្ឋត្រូវបានសាកល្បងផ្ដល់ ទិដ្ឋាការអេឡិចត្រនិក

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្ត 124/NG-CP បំពេញបន្ថែមនូវបញ្ជីរាយនាមប្រទេសដែលមានប្រជាពលរដ្ឋ ត្រូវបានសាកល្បងផ្តល់ទិដ្ឋាការអេឡិចត្រនិក រួមមានប្រទេស​៖ អូស្រ្តាលី អេមីរ៉ាតអារ៉ាប់រួម កាណាដា សាធារណរដ្ឋឥណ្ឌា ព្រះរាជាណាចក្រហូឡង់ និង នូវែលសេឡង់។

បំពេញបន្ថែមប្រទេសចំនួន ៦ ដែលមានប្រជាពលរដ្ឋ
ត្រូវបានសាកល្បងផ្ដល់ ទិដ្ឋាការអេឡិចត្រនិក

មុននោះ តាមអនុក្រិត្យលេខ 07/2017/ND-CP បានកំណត់ថា មានប្រទេសចំនួន ៤០ ដែលមានប្រជាពលរដ្ឋត្រូវបានសាលល្បងផ្ដល់ទិដ្ឋាការអេឡិចត្រនិក។ តាម សេចក្ដីសម្រេចចិត្តនេះ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ ចាប់តាំង​ពី​ពេលទទួលបានព័ត៌មានគ្រប់គ្រាន់អំពីសំណើរផ្ដល់ទិដ្ឋាការអេឡិចត្រនិក និងថ្លៃផ្ដល់ទិដ្ឋាការអេឡិចត្រនិកនោះ នាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍នឹងដោះស្រាយ និងជូនដំណឹងទៅអ្នកធ្វើសំណើរនេះ តាមរយៈគេហទំព័រ​ផ្ដល់ទិដ្ឋាការអេឡិចត្រនិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធនាគារចំនួន ១២ បានដាក់ឱ្យដំណើរការកញ្ចប់ឥណទានចំនួន ៤០៨.០០០ ពាន់លានដុងសម្រាប់សហគ្រាសធុនតូចនិងមធ្យម

ធនាគារចំនួន ១២ បានដាក់ឱ្យដំណើរការកញ្ចប់ឥណទានចំនួន ៤០៨.០០០ ពាន់លានដុងសម្រាប់សហគ្រាសធុនតូចនិងមធ្យម

រហូតមកដល់បច្ចុប្បន្ននេះ មានធនាគារចំនួន ១២ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីឥណទានដែលឧបត្ថម្ភដល់កត្តាជំរុញកំណើន និងសហគ្រាសធុនតូច និងមធ្យម ដែលមានទំហំសរុបប្រហែល ៤០៨.០០០ ពាន់លានដុង (ជាង ១៥,៧ ពាន់លានដុល្លារអាមេរិក)។

Top