ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ រួមទាំងអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រីនិងបើកឲ្យដំណើរការសេវាទទួលឯកសារ និងផ្ញើរលទ្ធផលដោះស្រាយបែបបទរដ្ឋបាល តាមរយៈសេវាកម្មប្រៃសណីយ៍សាធារណៈ។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖ “រដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយប្រមូលផ្តុំទាំងអង្គភាព អាជីវកម្មទូរគមនាគមន៍បច្ចេកវិទ្យាព័ត៌មាននិងប្រៃសណីយ៍ ចូលរួមក្នុងការកសាងវ៉ែបសាយផ្គត់ផ្គង់សេវាកម្ម Online សម្រាប់ប្រព័ន្ធរដ្ឋបាលទាំងមូល។ខ្ញុំមានបំណងថា អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម នឹងសកម្មថែមទៀតដើម្បីអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចនេះ”។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរឲ្យផ្នែកប្រៃសណីយ៍ អនុវត្តល្អភារកិច្ចរបស់ខ្លួនរួមចំណែកធ្វើជាស្ពានផ្សាភ្ជាប់ប្រព័ន្ធរដ្ឋបាលទៅជាមួយប្រជាជនទាំងមូលលើទូទាំងប្រទេស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម