• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកវេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាមជាលើកដំបូង


 វេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាមជាលើកដំបូង (រូបថត ICT NEWS)
 

 នាព្រឹក​ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយ Vietnet (Vietnet - ICT) បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងស្ថានទូតស៊ុយ​អែត​ប្រចាំ​នៅ​វៀត​ណាម​រៀបចំវេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាម (​YIGF វៀតណាម) ។

នេះគឺ​ជាលើកដំបូងហើយ ដែល YIGF ត្រូវបានរៀបចំឡើងនៅវៀតណាម ហើយ​ជា​ព្រឹត្តិការណ៍​ក្រៅក្រប​ខ័ណ្ឌ​នៃ​វេទិកា​ អ៊ីនធឺណែតវៀតណាម (VIF) ។

វេទិកា​នេះ​មានគោលបំណង លើកកម្ពស់ការយល់ដឹងរបស់យុវវ័យអំពីការ គ្រប់ គ្រងអ៊ិនធឺណិត ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់យុវេវ័យឲ្យចូលរួមយ៉ាងសកម្មថែមទៀតទៅក្នុងដំណើរការពិគ្រោះយោបល់អំពីគោលនយោបាយ។

ក្នុង​ឱកាស​នេះ បានប្រព្រឹត្តិទៅពិធីបង្ហាញក្រុមយុវជនឈានមុខគ្រប់គ្រងអ៊ិនធឺ​ណេតនៅវៀតណាម ដោយ​មាន​​សមាជិកចំនួន ១៤ នាក់។ ប្អូន Ngo Minh Anh និស្សិតមួយរូបនៃមហាវិ​ទ្យាល័យសេដ្ឋកិច្ចជាតិ ប្រធាន​ក្រុម​យុវជន​ឈានមុខវៀតណាមបានឲ្យដឹងថា៖

“គោល​ការណ៍ធ្វើសកម្មភាពរបស់ប្អូនៗគឺ Digital focus។ ហេតុដូច្នេះហើយ ប្អូន​ៗ​នឹង​ខិត​ខំប្រឹង​ប្រែង​កសាង​ពិភព​ឌីជីថល​មួយ ដែលជាពិភពមួយនៅលើអ៊ីនធឺណេត​ប្រកបដោយសុវត្ថិភាព ប្រសិទ្ធ​ភាព និងល្អប្រសើ​រ។ ប្អូនៗ​នឹង​កសាងប្រការទាំងនេះតាមរយៈបែ​បផែនអនឡាញ និង off​line។ ចំពោះ off​line ប្អូនៗ​នឹង​រៀប​ចំ​សិក្ខា​សាលា ​ហើយចំណែកអនឡាញវិញ ប្អូនៗនឹងជំរុញការផ្ស​ព្វផ្សាយតាមរយៈបណ្ដាញសង្គមដូចជា​ f​​​​acebook និង​ instagram ជា​ដើម”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top