• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បាក់ទំនប់វារីអគ្គិសនីនៅឡាវ៖ អាស៊ានសមាគ្គីគ្នា ប្រកៀកស្មាជាមួយឡាវជំនេះពុះពារលើឧប្បត្តិហេតុ

នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL) បានជូនដំណឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាសស្ដីពីឧប្បត្តិហេតុ​បាក់ទំនប់វារីអគ្គិសនី Sepien-Senamnoi នៅខេត្ត Attapu ប្រទេសឡាវ។

ស្ថានភាពបាក់ទំនប់វារីអគ្គិសនីនៅឡាវ

សេចក្តីប្រកាសខាងលើបានលើកច្បាស់ថាអាស៊ានសម្ដែងនូវការចែករំលែកនិងយោគយល់យ៉ាងជ្រាលជ្រៅ ចំ​ពោះ​ប្រជាជនឡាវ ដែលរងផលប៉ះពាល់នៃទឹកជំនន់។ អាស៊ានបានអះអាងថានឹងសាមគ្គីគ្នា ប្រកៀកស្មាជាមួយរដ្ឋាភិបាល និងប្រជាជនឡាវនាគ្រាលំបាកលំបិននេះ ព្រមទាំងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្នុងការជំនះ​ពុះ​ពារ​លើផលវិបាកនៃឧប្បត្តិហេតុនេះ។

ក៏នារសៀលថ្ងៃដដែល ឧត្តមសេនីយ៍ត្រី លោក Nguyen Quoc Dung មេបញ្ជាការអង្គទ័ពលេខ ១១ នៃក្រសួងការពា​ជាតិវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់ទឹកប្រាក់ចំនួន ១ ពាន់លានវៀតណាម​ដុង​ជូន​ក្រសួងការងារ - សុខុមាលភាពសង្គមឡាវ សំដៅជំនះពុះពារលើផលវិបាក ដោយទឹកជំនន់ ដែលបណ្ដាលឡើងដោយការបាក់ទំនប់វារីអគ្គិសនីSepien-Senamnoi នៅខេត្ត Attapu ។

មុននេះ នារសៀលថ្ងៃទី ៣០ កក្កដា ឧត្តមសេនីយ៍ត្រី លោក Hoang Quang Huong ប្រធានស្ថាប័នតំណាងនៃក្រសួងនគរបាលវៀតណាមប្រចាំនៅឡាវបានប្រគល់ជូនរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក Somkeo Silavong នូវទឹកប្រាក់ជួយឧបត្ថម្ភចំនួន ៥០ ពាន់ដុល្លារអាមេរិក ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដែលបណ្ដាលឡើយដោយទឹកជំន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម គឺជាមហាសន្និបាតគូសសញ្ញាសម្គាល់សំខាន់ពិសេស នៅលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មហាសន្និបាតបើកចេញយុគសម័យថ្មីមួយ - យុគសម័យដែលវៀតណាមប្តេជ្ញាសម្រេចគោលដៅពីរគឺ៖ ខួបលើកទី១០០ នៃការបង្កើតបក្ស និងខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ ដោយខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

Top