• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២វៀតណាម-ឈីលី

នាព្រឹកថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ចដ៏មហោឡារឹក ប្រធានាធិបតីសាធារណៈរដ្ឋឈីលីលោកស្រី Michelle Bachelet Jeria ដែល អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ទី៩ វិច្ចិកា។

 ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet (រូបថត៖ TTXVN)
 

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet បានអញ្ជើញជាសហអធិបតីសន្និសីទកាសែតរួម ដោយប្រកាសអំពី លទ្ធផលដ៏ល្អប្រសើរនៃជំនួបចរចារវាងថ្នាក់ដឹកនាំទាំង២រូប។

ប្រធានរដ្ឋលោក Tran Dai Quang បានថ្លែងអំណរគុណចំពោះប្រធានា ធិបតីលោកស្រី Michelle Bachelet និងរដ្ឋាភិបាលឈីលី ដែលបានជំរុញយ៉ាងសកម្មនូវការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការថែទាំកុមារ​     ជាពិសេសចំពោះកុមារជាជនរងគ្រោះងដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។ ថ្នាក់​ដឹក​​នាំទាំង២រូបក៏បានផ្លាស់ប្ដូរអំពីបញ្ហាអន្តរជាតិនិងតំបន់ នានា ចែករំលែកការគាំទ្រការដោះស្រាយជំលោះខាងអធិបតេយ្យភាពដោយសន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអ.ស.បនិងអនុ សញ្ញា​អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។

មុននឹងសន្និសីទកាសែត ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមវៀតណាម-ឈីលី។ ថ្នាក់ដឹកនាំទាំង២រូបបានអញ្ជើញជាកសិណសាក្សីពិធី​ចុះ ហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនរវាងប្រទេសទាំង២ទៀតផង។

នារសៀលថ្ងៃទី៩ វិច្ចិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុង ហាណូ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងជាតិដ៏មហោឡារឹកស្វាគមន៍ប្រធានាធិបតីលោកស្រី Michelle Bachelet និង គណៈប្រតិភូជាន់ខ្ពស់ឈីលីមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top