នាព្រឹកថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ចដ៏មហោឡារឹក ប្រធានាធិបតីសាធារណៈរដ្ឋឈីលីលោកស្រី Michelle Bachelet Jeria ដែល អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ទី៩ វិច្ចិកា។

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet (រូបថត៖ TTXVN)
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet បានអញ្ជើញជាសហអធិបតីសន្និសីទកាសែតរួម ដោយប្រកាសអំពី លទ្ធផលដ៏ល្អប្រសើរនៃជំនួបចរចារវាងថ្នាក់ដឹកនាំទាំង២រូប។
ប្រធានរដ្ឋលោក Tran Dai Quang បានថ្លែងអំណរគុណចំពោះប្រធានា ធិបតីលោកស្រី Michelle Bachelet និងរដ្ឋាភិបាលឈីលី ដែលបានជំរុញយ៉ាងសកម្មនូវការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការថែទាំកុមារ ជាពិសេសចំពោះកុមារជាជនរងគ្រោះងដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។ ថ្នាក់ដឹកនាំទាំង២រូបក៏បានផ្លាស់ប្ដូរអំពីបញ្ហាអន្តរជាតិនិងតំបន់ នានា ចែករំលែកការគាំទ្រការដោះស្រាយជំលោះខាងអធិបតេយ្យភាពដោយសន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអ.ស.បនិងអនុ សញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។
មុននឹងសន្និសីទកាសែត ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោកស្រី Michelle Bachelet បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមវៀតណាម-ឈីលី។ ថ្នាក់ដឹកនាំទាំង២រូបបានអញ្ជើញជាកសិណសាក្សីពិធីចុះ ហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនរវាងប្រទេសទាំង២ទៀតផង។
នារសៀលថ្ងៃទី៩ វិច្ចិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុង ហាណូ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀងជាតិដ៏មហោឡារឹកស្វាគមន៍ប្រធានាធិបតីលោកស្រី Michelle Bachelet និង គណៈប្រតិភូជាន់ខ្ពស់ឈីលីមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម