បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើតគំរាមកំហែងដ៏ ធ្ងន់ធ្ងរទៅលើបរិស្ថានអេកូឡូស៊ី (Image: VNA)
បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើត គំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើបរិស្ថានអេកូឡូស៊ី។ នេះគឺជាខ្លឹមសារដែលត្រូវបានផ្តោតទៅលើក្នុងរបាយការណ៍នៃគណៈកម្មការវាយរំលៃសន្តិសុខសេដ្ឋកិច្ចអាមេរិក-ចិន ដែលទើបនឹងដាក់ជូននៅរដ្ឋសភាអាមេរិក នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦កន្លងទៅ។ ជាលំអិតរបាយការណ៍លើកច្បាស់ថា៖ សកម្មភាពកសាងកោះដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើតអាចបំផ្លិចបំផ្លាញបរិស្ថានអេកូឡូស៊ី ព្រមទាំងរំលោភលើច្បាប់អន្តរជាតិស្តីពីកិច្ចការពារ បរិស្ថានផងដែរ។ បណ្ដាសកម្មភាពខុសច្បាប់របស់ចិន គួរឲ្យព្រួយបារម្មណ៍ដោយទ្រង់ទ្រាយ និងល្បឿនលឿនជះឥទ្ធិពលដល់ភាពសម្បូរបែកខាងជីវសាស្ត្រ ក្នុងតំបន់ជាពិសេសសារៈសំខាន់របស់ប្រជុំកោះTruong Sa ចំពោះបរិស្ថាននៅទីនេះ។ ចាប់ពីចុងឆ្នាំ ២០១៣ ដល់ខែតុលា ឆ្នាំ២០១៥ ចិនបានសាងសង់បើកទូលាយផ្ទៃដីបន្ថែមចំនួន១២គីឡូម៉ែត្រក្រឡាលើកោះចំនួន៧ ដែលចិនកំពុងទន្ទ្រានកាន់កាប់ខុសច្បាប់នៅប្រជុំកោះTruong Sa។ គណៈកម្មការវាយតំលៃសន្និសុខសេដ្ឋកិច្ចអាមេរិកចិន បានចោទប្រកាន់ចិនមិនប្រកាសដ៏ពេញលេញព័ត៌មានស្តីពីការវាយតំលៃឥទ្ធិពលទៅលើបរិស្ថាន នៃផែនការបំប៉ន់និងសាងសង់កោះសិប្បនិម្មិតនៅឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម