• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតវៀតណាមនៅកម្ពុជា រៀបចំកម្មវិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២

នាពេលថ្មីៗនេះ និស្សិតវៀតណាមនៅកម្ពុជាបានរៀបចំកម្មវិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ ដោយមានការចូលរួមពីលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា រួមជាមួយលោកគ្រូអ្នកគ្រូនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិតឡាវ និងនិស្សិតកម្ពុជា។

តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ (រូបថត៖ vov.vn)


ថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានលើកសរសើរចំពោះសមិទ្ធិផលដែលនិស្សិតវៀតណាមសម្រេចបានក្នុងអំឡុងឆ្នាំសិក្សាកន្លងមក និងការរួមវិភាគទានរបស់និស្សិតវៀតណាមនៅកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា ក៏ដូចជារវាងនិស្សិតវៀតណាម និងនិស្សិតអន្តរជាតិ។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម មកសិក្សានៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ និងមន្ត្រីទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបង្រៀន និងបណ្តុះបណ្តាលនិស្សិតវៀតណាមជាច្រើនជំនាន់។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ប្រគល់ប័ណ្ណសរសើរដល់និស្សិតវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់និស្សិតវៀតណាមក្នុងអំឡុងពេលសិក្សានៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកបានជូនពរឆ្នាំថ្មី និងជូនពរដល់និស្សិតវៀតណាម បំពេញភារកិច្ចសិក្សាឲ្យបានល្អ រួមចំណែកក្នុងបុព្វហេតុកសាង ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សមូហភាព និងនិស្សិតវៀតណាមចំនួន ០៨ នាក់ដែលមានស្នាដៃសិក្សាឆ្នើមផងដែរ៕

កាសែតកងទ័ពប្រជាជន​វៀតណាម

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

Top