នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅទីរួមស្រុក Duong Dong ស្រុក Phu Quoc ខេត្ត Kien Giang ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានរួមសហការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kien Giang រៀបចំពិធីបើកជាផ្លូវការឆ្នាំទេសចរណ៍ជាតិ២០១៦- PhuQuoc -វាលសណ្តរទន្លេ Cuu Long ដោយប្រធានបទ “ស្វែងរកទឹកដីភាគខាងត្បូង”។
ទិដ្ខភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៦ (TTXVN)
ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ឆ្នាំទេសចរណ៍ជាតិ២០១៦នេះ ជាព្រឹត្តិការណ៍វប្បធម៌ សេដ្ឋកិច្ច សង្គមដោយឆ្ពោះទៅគោលដៅផ្សព្វផ្សាយនិងបង្កើនការទាក់ទាញវិនិយោគ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិស្គាល់ដល់ទឹកដីខេត្ត Kien Giang និយាយដោយឡែក និងវាលសណ្តរទន្លេ Cuu Long និយាយរួម។ លោក Vu Duc Dam បានលើកច្បាស់ថា៖
“ត្រូវរៀនពីជោគជ័យរបស់ប្រទេសដទៃដែលប្រជាជនវៀតណាមម្នាក់ៗក៍អាចធ្វើបានដែរ ពោលគឺធ្វើឲ្យបានល្អនូវប្រការពីរ គ្រាន់តែប្រការពីរប៉ុណ្ណោះនឹងធ្វើឲ្យភ្ញៀវទេសចរគ្រប់ រូបមានការពេញចិត្ត។ នោះគឺភាពស្អាតបាតនិងអាកប្បករិយា។ នៅគ្រប់ទីកន្លែង ហើយគ្រប់អ្វីៗទាំងអស់គឺត្រូវស្អាតបាត។ គ្រប់ពាក្យសម្តី កាយវិការ ស្នាមញញឹមទាំងអស់នេះ ត្រូវបង្ហាញបាននូវការរួសរាយរាក់ទាក់និងគោរព ចំពោះភ្ញៀវអស់ពីចិត្ត”។
កម្មវិធីសិល្បៈបង្ហាញពីទឹកដីវាលសណ្តទន្លេ Cuu Long កំពុងអភិវឌ្ឍន៍ទៅ មុខក៏បានប្រព្រឹត្តទៅក្នុងឱកាសនេះដែរ។ ការបាញ់កាំជ្រួចអំណរសាទរបានបិទបញ្ចប់ពិធីបើក “ឆ្នាំទេសចរណ៍ជាតិ២០១៦-Phu Quoc-វាលសណ្តរទន្លេ Cuu Long”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម