ព័ត៌មាន

នាយប់ថ្ងៃទី១០មេសា នៅទីរួមស្រុក Duong Dong ស្រុក Phu Quoc

នាយប់ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៦ នៅទីរួមស្រុក Duong Dong ស្រុក Phu Quoc​ ខេត្ត Kien Giang ក្រ​សួង​វប្បធម៌ កីឡានិងទេសចរណ៍បាន​រួមសហការ​ ជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត Kien Giang រៀប​ចំពិ​ធី​បើក​ជាផ្លូវ​ការ​ឆ្នាំ​ទេសចរ​ណ៍ជាតិ២០១៦- Phu​Quoc -វាលសណ្តរទន្លេ Cuu Long  ដោយប្រធាន​បទ “ស្វែង​រក​ទឹក​ដីភាគ​ខាង​ត្បូង”។
 


ទិដ្ខភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៦ (TTXVN)

ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Vu Duc Dam បានសង្កត់ធ្ងន់​ថា ឆ្នាំ​ទេសចរណ៍​ជាតិ​២០១៦នេះ ជាព្រឹត្តិការណ៍វប្ប​ធម៌ សេដ្ឋកិច្ច សង្គមដោយឆ្ពោះ​ទៅគោល​ដៅផ្សព្វ​ផ្សាយ​និង​បង្កើនការ​ទាក់​ទាញ​វិនិយោគ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ​ស្គាល់ដល់ទឹកដីខេត្ត Kien Giang និយាយ​ដោយ​ឡែក​ និងវាលសណ្តរទន្លេ Cuu Long និយាយរួម។ លោក Vu Duc​ Dam បានលើកច្បាស់ថា៖

“ត្រូវរៀនពីជោគជ័យរបស់ប្រទេសដទៃដែលប្រជាជនវៀតណាមម្នាក់ៗក៍អាចធ្វើ​បានដែរ ពោលគឺធ្វើឲ្យ​បានល្អនូវ​ប្រកា​រ​ពីរ គ្រាន់​តែប្រការពីរប៉ុណ្ណោះនឹងធ្វើឲ្យភ្ញៀវ​ទេសចរ​គ្រប់ រូបមានការ​ពេញ​ចិត្ត។ នោះ​គឺភាព​ស្អាត​បាត​និង​អាកប្ប​ករិយា។ នៅ​គ្រប់ទី​កន្លែង ហើយ​គ្រប់អ្វីៗទាំង​អស់គឺត្រូវស្អាត​បាត។ គ្រប់​ពាក្យ​សម្តី កាយ​វិការ ស្នាមញញឹម​ទាំង​អស់​នេះ ត្រូវបង្ហាញបាននូវការរួសរាយរាក់ទាក់និងគោរព ចំពោះ​ភ្ញៀវអស់ពីចិត្ត”។

​កម្មវិធីសិល្បៈបង្ហាញពីទឹក​ដីវាលសណ្តទន្លេ Cuu Long កំពុងអភិវឌ្ឍន៍​ទៅ មុខ​ក៏បាន​ប្រព្រឹត្ត​ទៅក្នុង​ឱកាស​នេះដែរ។ ការ​បាញ់កាំជ្រួច​អំណរសាទរបានបិទ​បញ្ចប់ពិធីបើក “ឆ្នាំទេសចរ​ណ៍ជាតិ២០១៦-Phu Quoc-វាល​សណ្តរ​ទន្លេ Cuu​ Long”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top