• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវពន្លឿនល្បឿនអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង

នារសៀលថ្ងៃទី ២៤ ខែមិថុនា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយក្រុមហ៊ុន Medicon, អង្គភាពអាជីវកម្មមួយចំនួន អង្គភាពផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង ដើម្បីបម្រើដល់ភារកិច្ចបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញទស្សនានិងលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការ (រូបថត VGP/Nhat Bac)


នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការ ងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ គឺជាការងារសំខាន់បំផុត នាពេលបច្ចុប្បន្ននេះ ដូច្នេះវាត្រូវតែមានភាពរហ័សរហួន និងបន្ទាន់ក្នុងការទិញ ការស្រាវជ្រាវ ផលិតកម្ម និងការអនុវត្តចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធិភាពនិងសុវត្ថិភាពបំផុត។

ក្នុងជំនួបធ្វើការ នៅវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតមជ្ឈឹម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្តោតលើការផ្ទេរបច្ចេកវិទ្យាស្រាវជ្រាវវ៉ាក់សាំងជាទូទៅ ដំបូងបង្អស់គឺវ៉ាក់សាំងបង្ការកូវីដ ១៩។ ក្រសួងនិងស្ថាប័ននានាចាំបាច់ត្រូវពន្លឿនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយ៉ាងហោចណាស់ ដល់ខែមិថុនា ឆ្នាំ២០២២ ត្រូវតែមានវ៉ាក់សាំងផលិតក្នុងប្រទេស៖ “ចាត់ឱ្យក្រសួងសុខាភិបាលបំពេញយន្តការគោលនយោបាយនិងកៀរគរ រាល់ប្រភពធនធានកិច្ចសហប្រតិបត្តិការទាំងអស់ រួមទាំងមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ ទៀតផង។ ទន្ទឹមជាមួយគ្នានោះ ផ្តោតលើការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស។ ទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ក្រសួងសុខាភិបាលត្រូវម្ចាស់ការក្នុងការបង្កើតកម្មវិធីយ៉ាងសកម្ម។ ពោលគឺ ទាំងថ្លៃ ទាំងបទប្បញ្ញត្តិបច្ចុប្បន្នប៉ុន្តែឈរលើស្មារតីគោរពយន្តការទីផ្សារ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top