• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)
 

នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

គម្រោងផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានលោកនាយករដ្ឋមន្រ្តីអនុម័ត នៅឆ្នាំ២០១៣។ ក្រោយរយៈពេល ៧ ឆ្នាំនៃការអនុវត្តគម្រោងមក ទីក្រុង Da Nang មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ថ្វីត្បិតដូច្នេះក៏ដោយ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យ នយោ បាយ ស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ លោកនាយករដ្ឋមន្រ្តី បានយល់ព្រមឱ្យទីក្រុងធ្វើការកែសម្រួល គម្រោងផែនការមេ ដើម្បីអភិវឌ្ឍន៍ទីក្រុងតាមទិសដៅទំនើប បៃតង និងអេកូឡូស៊ី សំដៅបំពេញតាមសំណើនៃសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់ឲ្យក្រសួងសំណង់ បញ្ចប់ការវាយតម្លៃលើគម្រោង ហើយដាក់ជូនលោកនាយករដ្ឋមន្រ្តីនូវគម្រោងនេះមុនថ្ងៃទី ១៥ ខែមីនា សម្រាប់ពិចារណានិងចុះហត្ថលេខាផ្សព្វផ្សាយជាធរមាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top