• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបញ្ជាដឹកនាំត្រូវផ្គត់ផ្គង់ទំនិញឲ្យបានគ្រប់ គ្រាន់សម្រាប់ផ្សារទំនើបនិងហាងនៅទីក្រុងហាណូយ

លោក​នាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យ កម្លាំងគ្រប់​គ្រង​ទីផ្សារនិង​សមត្ថកិច្ច​ដាក់​ពិន័យ​យ៉ាង​តឹង​រឹង​ទៅលើ​អំពើ​ស្ដុក​ទុក ទំនិញនិងដំឡើងតម្លៃដោយខុសច្បាប់ ព្រមទាំងសំណូមពរឲ្យបណ្ដាញហាង លក់រាយអង្ករ​បើក​ទ្វារ​ដល់​វេលា​ម៉ោង១១យប់ដើម្បីបម្រើតម្រូវការរបស់ប្រជាជន រដ្ឋធានីផងដែរ។

នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើបនឹង បាន​បញ្ជា​ដឹក​នាំ​ឲ្យរដ្ឋ​មន្រ្តីក្រសួង​ឧស្សាហ- ពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងក​សិកម្ម និង​អភិវឌ្ឍជនបទ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​និង​សហ គ្រាសផ្គត់ផ្គង់ស្បៀងអាហារ ចំណីអាហារនានា ត្រូវតែផ្គត់ផ្គង់ទំនិញឲ្យបាន គ្រប់គ្រាន់សម្រាប់​បណ្ដាញ​ផ្សាទំនើបនិងហាងនៅទីក្រុងហាណូយ មិនទុកឲ្យ កង្វះទំនិញប្រើប្រាស់នោះឡើយ។ លោក​នាយក​រដ្ឋមន្រ្តី​ក៏បាន​សំណូម​ពរឲ្យ កម្លាំងគ្រប់គ្រងទីផ្សារនិងសមត្ថកិច្ចដាក់ពិន័យយ៉ាងតឹងរឹងទៅលើអំពើស្ដុកទុក ទំនិញ​និង​ដំឡើង​​តម្លៃដោយខុសច្បាប់ ព្រមទាំងសំណូមពរឲ្យបណ្ដាញហាង លក់រាយអង្ករបើកទ្វារដល់វេលាម៉ោង១១យប់ដើម្បី​បម្រើ​តម្រូវការរបស់ប្រជាជន រដ្ឋធានីផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top